កូន​២ទៅហើយ តែតារាថៃ​ស្រី​ Chompoo នៅតែមាន​សម្រស់​ស្រស់ស្អាត​ គួរ​ឲ្យទាក់ទាញ​​ដូចកាលនៅក្រមុំអញ្ចឹង​

តារាសម្ដែងថៃស្រី ដ៏មានប្រជាប្រិយភាព Chompoo Araya ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈ ខ្សែភាពយន្តជាច្រើន ថែមទាំងមានសម្រស់គួរឲ្យទាក់ទាញផងដែរ។

នាងត្រូវបានគេចាត់ទុកថា ជាតារាស្រីម្នាក់ ដែលមានស្ទាយ៍តុបតែងខ្លួន បានស្អាតប្លែកពីតារាដទៃ ព្រមទាំងមាន រូបរាងកាយ ដ៏ស្រលូនស្អាត ក្បាលពោះរាបស្មើថែមទៀតផង ទោះបីជា Chompoo បានក្លាយជា អ្នកម្ដាយគេហើយក៏ដោយ។

ដោយឡែក តាមរយៈគណនី អ៊ីនស្ដារក្រាម របស់Chompoo Araya ផ្ទាល់តែងតែមានការបង្ហោះ រូបភាពជាច្រើនសន្លឹក បង្ហាញពីរូបរាង កាយរបស់នាង និងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ហ្វេនៗ។

លើសពីនេះ អ្នកម្ដាយគួរឲ្យស្រលាញ់រូបនេះ បានបង្ហាញនូវការភ្ញាក់ផ្អើលមួយតាមរយៈរូបថតមួយសន្លឹក ក្នុងឈុតហែលទឹក បញេ្ចញពីដងខ្លួនយ៉ាងស្រលូន និងគួរឲ្យចង់គយគន់នៅឯអាងទឹក។ ហេតុនេះហើយធ្វើឲ្យប្រិយមិត្ត មួយចំនួនមានការកោតសរសើរ ពីការថែទាំសម្រស់និង ដងខ្លួនរបស់តារារូបនេះគ្រប់ៗគ្នាតែម្ដង៕