សម្រស់​ស្រស់​ផូផង់​មែនទែនរបស់​​តារាជប៉ុន​ Erika Earata ត្រូ​​វបានFanប្រាប់​ថា ស្អាត​ដូចជាគំនូរ​

ជប៉ុន ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើល មួយអំពីរូបសម្រស់ស្រស់សោភារបស់តារាសម្ដែងវ័យក្មេងជនជាតិជប៉ុនម្នាក់ ដែល​ត្រូវបានគេគិតថា មានស្បែកមុខរលោងនិងកែវភ្នែកដ៏មុតថ្លា ដែលមើលទៅហាក់បីដូចជា តារាកូរ៉េស្រីល្បីៗ Yoona និង BoA ជាដើម។

តាមពិតទៅ តារាស្រីម្នាក់នេះ មានឈ្មោះថា Erika Karata ដែលជាម្ចាស់ពានរង្វាន់តារាសម្ដែងស្រីដ៏ល្អឥតខ្ចោះ ក្នុងកម្មវិធី “Asian Film Award”។ លើសពីនេះ តារាស្រីជប៉ុនរូបនេះ បានផ្ទុះភាពល្បីល្បាញ​យ៉ាងខ្លាំង​សម្រាប់ មិត្តៗយុវវ័យ។

ជាពិសេសនាងតែងតែលេចមុខក្នុង កម្មវិធីល្បីៗ​ជាច្រើន ព្រមទាំងមានការសម្ដែង Mv ក្នុងបទចម្រៀង ល្បីៗទៀតផង។ បើក្រលេកទៅមើល កម្រងរូបភាពរបស់តារាសម្ដែងវ័យ២២ឆ្នាំនេះវិញ គឺមានភាពទាក់ទាញខ្លាំង  តាមរយៈរូបសម្ផស្សបែបធម្មជាតិ គួរឲ្យចង់គយគន់ដូចគំនូរ មិនជិនណាយ និងបានឆាបយកបេះដូងអ្នកគាំទ្រ ​បានមិននាក់នោះទេ៕