មើលមួយភ្លេតស្មានថា ស៊ីន យូប៊ីន តាមពិតជាប្អូនស្រីនាងសោះ មុខមាត់ស្រដៀងគ្នា ហើយស្រស់ស្អាតដូចតារាទៀត
ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងស្រីកញ្ញា ស៊ីន យូប៊ីន បានសាងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈអស់ពេលជាច្រើនឆ្នាំ បច្ចុប្បន្ននាងក៏កាន់តែមានហាងឆេងខ្លួន គួរឲ្យកត់សម្គាល់ ស្របពេលដែលសមត្ថភាព ក៏ដូចជារូបសម្រស់របស់នាងអំណោយផលស្អាត។
យ៉ាងណាមិញ ឃើញរូបសម្រស់នាងស្អាតណាស់ទៅហើយ ពេលលេងខ្លួនសាមញ្ញ តែបើងាកទៅចាប់អារម្មណ៍មើលប្អូនស្រីបង្កើតរបស់នាងវិញ ពិតមិនសរសើរមិនបាននោះទេ ព្រោះមុខមាត់ពិតជាស្អាត គួរឲ្យស្រលាញ់ និងស្រដៀងគ្នាទៅនឹងនាងតែម្តងនៅពេលដែលថតជិតគ្នា។
តាមរយៈរូបភាពជាច្រើនរបស់នាង បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាធ្វើការសរសើរដល់ប្អូនស្រីនាងគ្រប់គ្នា ដែលមានរូបសម្រស់ស្អាតមិនចាញ់បងស្រីដែលជាតារាប៉ុន្មាននោះទេ។ លើសពីនេះទៅទៀត សូម្បីតែអត្តចរិតរបស់អ្នកទាំង២មើលទៅក៏ស្រដៀងគ្នា បែបខ្ចូត គួរឲ្យស្រលាញ់។
ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនសឹងតែមិនទាន់បានដឹងទេថា តារាស្រីរូបនេះនៅមានប្អូនស្រីបង្កើតម្នាក់ ដែលមានមុខមាត់យ៉ាងស្អាត និងគួរឲ្យស្រលាញ់ខ្លាំងយ៉ាងដូច្នោះ៕