មាន​ក្តី​សុខ​ម្លេះ​ទេ ! អ្នកនាង​ កាតុ ទោះបី​ជាកិច្ច​ការរវល់យ៉ាង​ក៏ដោយ នៅតែ​ដឹកដៃគ្រួសារ​ដើរលេង​ក្រៅ​ប្រទេស​ទៀត

ប្រាកដជាមានប្រិយមិត្តជាច្រើន ស្គាល់តារាស្រីដែលពោរពេញទៅសមត្ថភាពអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ ជាក់ជាមិនខាន ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំងតាំងពីឆ្នាំ២០០២ មក តារាពហុជំនាញរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ទាំងការកាត់សក់ ច្រៀងរាំ ពិធីការិនី រួមទាំងការសម្ដែងកំប្លែង សុទ្ធតែធ្វើយ៉ាងល្អ។

ជាមួយគ្នានេះដែរ ដោយតារាចម្រៀងសម័យ និងបុរាណរូបនេះ កំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជននោះ គេសង្កេតឃើញមានចាប់អារម្មណ៍ខ្លាំងទៅលើរូបភាពសម្រស់របស់អ្នកនាង កាតុ ខ្លាំង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ បើតាមបង្ហោះរូបភាពជាច្រើនរបស់ អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងដំណើរកម្សាន្តរបស់ខ្លួនទៅកាន់ប្រទេសថៃ ជាមួយនឹងក្រុមគ្រួសាររបស់នាង យ៉ាងសប្បាយរីករាយ និងមានសុភមង្គល ក្រោយសម្រាកការងារបានមួយរយៈ។

ក្នុងដំណើរលើកនេះ គេសង្កេតឃើញថា តារាសាច់ចាំ កាតុ មិនមែនដើរលេងជាលក្ខណៈគ្រួសារតូចនោះទេ គឺមានសមាជិកច្រើនបូករួមទាំង លោក ករុណា ពេជ្រ និងកញ្ញា រូលីន ផងដែរ៕