តារាស្រីចិនម្នាក់​បាន​លែង​លះ​ប្តី​ឥតប្រយោជន៍ចោល បាន​ធ្វើ​ឲ្យខ្លួនស្រស់ស្អាត​ខ្លាំងបំផុត​ ដូចកាលនៅក្រមុំ​អ៊ីចឹង​

ជីវិត​ជាស្ត្រីមេម៉ាយ​យើងគិត​ថា មិនចង់បាននោះទេ ហើយក៏មិនចង់ឲ្យករណីបែបនេះ​ក្លាយជារឿង​ពិត​សម្រាប់​ខ្លួន​ឯងនោះទេ ប៉ុន្តែ​សម្រាប់​តារាស្រី​ Yang Mi ជាតារា​ដែលល្បី​នៅប្រទេស​ចិន​ បានលែង​លះជាមួយ​ប្តីក្រោយ​ការរស់នៅ​មិន​ចុះសម្រុង​នឹងគ្នា។

ក្រោយ​ការលែងលះបែបនេះ បានធ្វើ​ឲ្យមហាជន​ជាច្រើន មានការសោកស្តាយ ជាមួយនឹងជីវិតឯកជនរបស់នាង។ ដោយសារតែពេលនេះ នាងបានក្លាយខ្លួនជាអ្នកមេម៉ាយកូន១​ ព្រោះនាងបានសម្រេចចិត្តលែងលះជាមួយនឹងស្វាមី ក្រោមហេតុផលគ្មានពេលវេលាគ្រប់គ្រាន់នៅជាមួយគ្នា ហើយគ្មានអារម្មណ៍ថា ជាស្នេហាដូចគ្រាដើម។

ប៉ុន្តែវាមិនថ្វីនោះទេ សម្រាប់Yang Mi ដែលពេលបច្ចុប្បន្ននាងអាចធ្វើចិត្តបាន ហើយណាមួយនាងក៏ឧស្សាហ៍មានកម្មវិធី ឬថតរឿង ទើបធ្វើឲ្យព្យាយាមកាត់ចិត្តពីរឿងរ៉ាវដ៏ឈឺចាប់មួយនេះយ៉ាងឆាប់រហ័ស។

កាលពីថ្មីកន្លងទៅនេះដែរ តារាស្រីរូបនេះ ក៏បានធ្វើឲ្យគ្រប់គ្នា មានការស្រឡាំងកាំងជាមួយនឹងការតែងខ្លួន និងម៉ូតសក់ថ្មីរបស់នាង ដែលបានដាក់សក់សេះ បាំងថ្ងាសធំរបស់នាង ជាពិសេសការតែងខ្លួនយ៉ាងដូច្នេះ ពិតជាឃើញនាងវ័យក្មេង និងស្រស់ស្អាតជាងសព្វដងទៅទៀត៕