តារាស្រី​ស្អាត​កូន​២ ម៉ារីម៉ា​ នៅតែមាន​សម្រស់ស្រស់​ស្អាត​ទ្វេដង​ ហើយ​រស់នៅជុំគ្រួសារ​យ៉ាងមានក្តីសុខ​

តារាស្រី​ដែលមាន​សម្រស់ស្រស់ស្អាត​ជាងគេ​ក្នុង​ប្រទេសហ្វីលី​ពីន ទោះបីជា​នាង​មានកូន​២ហើ​យក៏ដោយ គេសង្កេត​ឃើញ​ថា បច្ចុប្បន្ន​នាង​មាន​សុភមង្គលខ្លាំងមែនទែន​ជាមួយក្រុមគ្រួសារ​ ហើយ​ម្យ៉ាងវិញ​ទៀត​ការងារសិល្បៈ​រវល់យ៉ាងណាដ៏ដោយ​ នាងនៅតែបំពេញ​ក្តីសុខ​ជូនក្រុមគ្រួសារ​ជាប់ជានិច្ច​។

ជាពិសេស គ្រាន់តែចូលធ្វើការ ថ្ងៃដំបូង Marian Rivera បានបង្កភាព ភ្ញាក់ផ្អើលមួយដល់ហ្វេនៗ ឃើញហើយ ហួសចិត្តគ្រប់ៗគ្នាតែម្ដង តាមរយៈរូបថត Sefieមុខកញ្ចក់ មួយសន្លឹក។ Mariana Rivera បានបំពេញ តួនាទីជា ម្ដាយបានល្អ ដែលទោះបីជាមមាញឹកបែបណា ក៏នាងបានយក ដបទឹកដោះគោ របស់កូនមកតាមដែរ នេះអាចបញ្ជាក់បានដែរថា តារារូបនេះ បានយកកូន មកតាមកំឡុងពេលនោះ ដោយមិនទុកឆ្ងាយពីខ្លួននោះឡើយ។

ក្នុងពេលនោះដែរ គេបានឃើញយ៉ាងច្បាស់ថា សម្រស់របស់ កំពូលតារាសម្ដែងស្រីរូបនេះ មិនមានការ ប្រែប្រួលនោះទេ ទោះបីជារូបនាង មានបុត្រដល់ទៅ ២នាក់រួចក៏ដោយ គឺនូវតែមាន ភាពទាក់ទាញ ដល់ក្រសែភ្នែក ប្រិយមិត្តបានដដែល៕