ទោះបីស្ងាត់ពី​ការងារ​សិល្បៈក្តី​ ប៉ុន្តែ​តារាចម្រៀង​ កែវ​ វាសនា បាន​បើក​ហាង​រកស៊ី​កាក់កប​ខ្លាំងមែនទែន​

តារាចម្រៀង​ កែវ​ វាសនា លោក​អ្នក​ប្រាកដ​ជាបានស្គាល់ច្បាស់ហើយ ជាអ្នកចម្រៀងមួយរូប​ដែលមាន​សម្លេង​ពិរោះ​ក្រអួន​ក្រអៅធ្វើ​ឲ្យអ្នក​ស្តាប់ជក់ចិត្តមិនណាយ​ ក្រោយ​ពីការ​រៀប​ការរួច​តារាចម្រៀង​រូប​នេះ​ហាក់ដូចជាស្ងាត់ក្នុង​វិស័យ​សិល្បៈខ្លាំងមែនទែន ហើយ​លោក​បាន​ងាក​ចាប់​អាជីព​រកស៊ី​ផ្ទាល់ខ្លួន​វិញ​។

ម្យ៉ាង​វិញទៀ​តគេសង្កេត​ឃើញថា តារាចម្រៀង​ កែវ វាសនា មិន​សូវជាលិច​មុខ​នៅលើឆាកប្រគំតន្រ្តី ជាញឹកញាប់ក៏ដោយ តែតារាចម្រៀងប្រុសរូបនេះ បែរជាមានសន្ទុះក្នុងការរកស៊ីរបស់ ខ្លួន កាន់តែខ្លាំងទៅវិញ។

កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងប្រុស លោក កែវ វាសនា បានបង្ហោះរូបភាពជាច្រើនពីការតុបតែងហាង របស់ខ្លួន មើលទៅពិតស្អាតនិងធំខ្លាំងតែម្ដង ទទួលបានការចាប់អារម្មណ៍ពីហ្វេនៗរបស់លោក ច្រើនមែនទែន។

គួររម្លឹកផងដែរ បើទោះបីជាលោក កែវ វាសនា មានភាពមមាញឹកជាមួយការងាររកស៊ីរបស់ខ្លួន ខ្លាំងយ៉ាងណាក៏ដោយ លោកនៅតែបន្តការងារសិល្បៈដដែល ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ដែលជាគាំទ្ររបស់ខ្លួននាពេលកន្លងមក៕