ស្អាតខប់​ ! ក្រោយ​សម្តែង​រឿង​ “បុព្វេសន្និវាស” រួច​ ធ្វើឲ្យប្រិយមិត្ត​ចាប់​អារម្មណ៍​សម្រស់​ Bella ខ្លាំង​មែនទែន​

ប្រិយមិត្ត​ដែល​បាន​តាមដាន​រឿង​ “បុព្វេសន្និវាស​” ប្រាកដ​ជាបាន​ស្គាល់ច្បាស់ហើយ តារាសម្តែង​ស្រស់​ស្អាត​ Bella Ranee ដែលជាតារាស្រី​មាន​រូប​សម្រស់ស្អាត​ដាច់គេ​ ហើយ​ម្យ៉ាងវិញទៀត​ ការសម្តែង​របស់នាង​មានភាព​ទាក់ទាញ​ខ្លាំងមែនទែង ទាំង​កាយវិកា​រ​ រូបសម្ភស្ស របស់នាង​។

ជាក់ស្តែង​គេបានឃើញBella ស្ថិតក្នុងកម្មវិធីដ៏ធំមួយ «Dara Daily Award» ដែលមានតារាល្បីៗ ជាច្រើនអញ្ជើញ ចូលរួមផងដែរ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ Bella បានគ្រងក្នុងរ៉ូបវែងចងពុមពណ៌ខ្មៅឈរលើកម្រាលព្រំ អមដោយការផាត់មុខបែប ពណ៌ទឹកក្រូចស្រាលៗទៀតនោះ ជាហេតុធ្វើឲ្យប្រិយមិត្តរាល់គ្នា បានឃើញហើយមិនសរសើរមិនបាននោះឡើយ។

លើសពីនេះ ក្នុងឱកាសនោះដែរ Bella ទទួលបានពានជា «តារាសម្ដែងស្រីឆ្នើម» ថែមទាំងបានបញ្ចេញមតិ ថ្លែងអំណរអរគុណដល់ហ្វេនៗ ដែលបានគាំទ្រ រូបនាងមកដល់សព្វថ្ងៃនេះផងដែរ៕