ប៉ូលីស​ចាប់​នារីស្រស់ស្អាត​លក់ឡេ​ ធ្វើឲ្យអ្នកលេងបណ្តាញ​សង្គមហ្វេសប៊ុកមានការ​​ចាប់អារម្មណ៍​ ព្រោះតែសាច់ដុំធំៗ​ស្អាត់ខប់ៗ

ក្រោយ​ពីការបំពេញបេសកម្ម​ក្នុងការ​​បង្ក្រាប​ទីតាំង​លក់ឡេមួយកន្លែង​ ដែលស្ថិតនៅទីក្រុងភ្នំពេញ​ ធ្វើ​​ឲ្យអ្នក​លេងបណ្តាញ​សង្គមហ្វេសប៊ុក​​ ជាពិសេសនារីៗតែម្តង មានការចាប់អារម្មណ៍​ចំពោះ​ប៉ូលីសម្នាក់ ដែលមាន​រូបរាងស្រស់សង្ហារ​ខ្លាំងមែនទែន ព្រោះតែសាច់ដុំធំៗ ស្រដៀង​តារាសម្តែងដែរ​។

យ៉ាងណាមិញ បើតាមប្រភពមួយចំនួនបានឲ្យដឹងថា នារីៗជាច្រើនកំពុងតែលង់សម្រស់របស់ប៉ូលីសរូបនោះ ដោយសារតែលោកមានសម្រស់សង្ហា និងទាក់ទាញផងដែរ។ បើតា​ម​ប្រភព​ច្បាស់ការមួយ​បានឲ្យដឹងថា​ កម្លោះសង្ហារូបនេះ មានឈ្មោះពិតថា គឹម ប្រុស មានអាយុ២៧ឆ្នាំ ហើយរូបលោកមានគណនីហ្វេសប៊ុកឈ្មោះជាភាសាអង់គ្លេសថា Prosmean Kem។

ទោះជាយ៉ាងណាក្តី មកទល់ពេលនេះប៉ូលីសរូបនេះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន នៅលើបណ្តាញសង្គម ហើយក៏មាននារីៗមិនតិចនាក់នោះដែរ ដែលចង់ស្គាល់នូវប្រូហ្វាល់ហ្វេសប៊ុកពិតរបស់កម្លោះរូបនេះ៕