តាំងពីទម្លាយថា James Ma ជាកូនមហាសេដ្ឋីមក មានរឿងរ៉ាវពាក់ព័ន្ធជាមួយនិងមនុស្សស្រីមិនឈប់ ពេលនេះ…

ជាការពិតណាស់ ឈ្មោះ James ma គ្រាន់តែជាឈ្មោះនៅក្នុងរង្វង់សិល្បៈប៉ុណ្ណោះ​ ការពិតទៅតារាសម្តែងប្រុសរូបនេះគឺមានឈ្មោះផ្សេង ហើយលោកត្រូវបានគេដឹងថា គឺជាកូនមហាសេដ្ឋីម្នាក់នៅក្នុងប្រទេសថៃ ។

តាំងពីទម្លាយប្រវត្តិថា James ma ជាកូនមហាសេដ្ឋីមក មានរឿងរ៉ាវពាក់ព័ន្ធជាមួយនិងមនុស្សស្រីមិនឈប់ ។ ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ថ្មីៗនេះតារាសម្តែងវ័យ ២៥ ឆ្នាំ កំពុងតែត្រូវបានគេដឹងថា លោក James ma កំពុងតែទាក់ទងគ្នាស្ងាត់ជាមួយនិងតារាសម្តែងទើបរះគឺនាង Prim Prima ។

ពាក់ព័ន្ធជាមួយគ្នានេះផងដែរ តួប្រុសក្នុងរឿង “ស្អប់ព្រោះស្រលាញ់” រូបនេះបាននិយាយថា អ្នកទាំងពីរជួបគ្នាតែនៅពេលដែលចូលរួមព្រឹត្តិការណ៍ណាមួយ និងពេលសម្តែងរឿង “Sai Tarn Huajai” ប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយចុះ កូនប្រុសអ្នកនាំចូលត្បូងរូបនេះបានសង្កត់ធ្ងន់ថា ខ្លួនមិនបានមានទំនាក់ទំនងសុីជម្រៅ ឬលួចមានទំនាក់ទំនងស្នេហាស្ងាត់ៗដូចដែលខាងសារព័ត៌មានបានចុះផ្សាយនោះឡើយ ៕