មនុស្ស​ស្រី​សុខ​ចិត្ត​ដើរចេញទាំង​ទឹកភ្នែក​ចំពោះមនុស្សប្រុស ដែលនាង​ស្រឡាញ់​ ព្រោះ​តែ​ហេតុផលទាំង​៦នេះ​

មនុស្ស​ស្រី​ជាមនុស្សម្នាក់ ប្រសិនបើបាន​ស្រឡាញ់បុរសណាម្នាក់ជាគូរគាប់ហើយ នាងតែង​ស្រឡាញ់ពេញ​បេះដូង​តែម្តង​ ក្តីស្រឡាញ់បែបនេះ​មិន​ប្រែប្រួល​សូម្បីតែបន្តិច​ បើសិន​ជាម្នាក់នោះ​មិន​មាន​រឿង​រ៉ាវទាំង​៦នោះ​នាង​នឹងមិន​ប្រែប្រួលចិត្តពីអ្នក​ឡើយ។

ថ្ងៃមួយនាងបែរជាដាច់ចិត្តដើរចេញ បញ្ចប់ចំណងស្នេហានិងក្តីស្រលាញ់ ដែលនាងមានពេញបេះដូងនោះទៅវិញ ហេតុផលនឹងបញ្ជាក់នៅចំនុចខាងក្រោមនេះ៖

១.នាងមិនដែលមានអ្នកនៅក្បែរ

ពិតណាស់ មិនមែនថាទាល់តែមានវត្តមានអ្នកទើបនាងអាចធ្វើការងារអ្វីបានទេ តែនាងគ្រាន់តែចង់ឲ្យអ្នកនៅក្បែរនាង យកចិត្តទុកដាក់ចំពោះនាងពិសេសពេលលនាងឈឺ ឬពេលដែលនាងកំពុងតែមានទុកលំបាកណាមួយ ព្រោះនាងដឹងច្បាស់ថាអ្នកជាកម្លាំងចិត្តដ៏ធំមួយសម្រាប់នាង។

២.ពេលនៅជាមួយអ្នកនាងមិនដែលទទួលបានភាពរីករាយទេ

មនុស្សពីរនាក់ដែលស្រលាញ់គ្នាគឺតែមានអារម្មណ៍ថាកក់ក្តៅ មានសុភមង្គលពេលរស់នៅជាមួយគ្នា តែក្នុងលក្ខខណ្ឌមួយដែលនាងតែងមានអារម្មណ៍ថាឯកោ ឈឺចាប់ក្នុងចិត្ត និងស្រក់ទឹកភ្នែកជាញឹកញាក់ពេលរស់នៅក្រោមដំបូលផ្ទះតែមួយ តើនោះជាក្តីសុខទៀតដែរទេនាងមិនអាចទ្រាំឲ្យទឹកភ្នែកនាងស្រក់ជាហូរហែរទេ។

៣.ពេលនាងត្រូវការគាត់បំផុត គឺអ្នកមិនដែលគាំទ្រនាងទេ

ពេលនាងនៅលីវ ឬពេល ដែលនាងរស់នៅជាមួយឪពុកម្តាយនាង កម្លាំងចិត្តដែលនាងចង់បានខ្លាំងបំផុត គឺពីឪពុកម្តាយ តែនៅពេលដែលនាងចាប់ផ្តើមមានគូជីវិតអ្នក ដែលនាងរំពឹងថា នឹងគាំទ្រលើកទឹកនាងនោះគ្មាននរណាក្រៅពីស្វាមី ឬដៃគូជីវិតនាងទេ។

៤.អ្នកមិនឲ្យតម្លៃនាង

ប្រសិន​បើបុរសមិន​ឲ្យតម្លៃ​នាង​ ជាងស្រ្តីក្នុងការងារអ្វីមួយព្រោះភាពរឹងមាំផ្នែកស្មារតី និងកាយសម្បទារបស់បុរស។ តែនៅក្នុងទំនាក់ទំនងស្នេហាអ្នកមិនអាចយកពាក្យថារឹងមាំរបស់បុរសមកគាបសង្កត់នារី និងមិនគោរពតម្លៃរបស់នារីឡើយ។ បុរសដែលស្រលាញ់មនុស្សស្រីម្នាក់ណិតប្រាកដ គឺជាមនុស្សដែលឲ្យតម្លៃនាងជាទីបំផុត គាត់មិនអនុញ្ញាតឲ្យនរណាម្នាក់មាក់ងាយនាង ក៏មិនឲ្យនរណាម្នាក់ប្រមាថនាងស្រេចនឹងចិត្តដែរ ពិសេសគាត់បានបង្ហាញពីទង្វើដែលបញ្ជាក់ថាកាត់ពិតជាឲ្យតម្លៃនាងគ្រប់ពេល។

៥.អ្នកមិនបានយកចិត្តទុកដាក់ពីអ្វីដែលនាងបាននិយាយមកកាន់អ្នកទេ

មនុស្សភាគច្រើនបច្ចុប្បន្ននេះច្រើនចំណាយពេលវេលាលើការប្រើប្រាស់សម្ភារៈទំនើប ឬបណ្តាញសង្គម ជាជាងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅក្បែរខ្លួន។ ចំពោះនារីដែលជាប្រពន្ធឬមិត្តស្រីពេលខ្លះនាងតែព្យាយាមប្រាប់អ្នកពីបញ្ហាដែលនាងកំពុងជួបប្រទះ ក្នុងគោលបំណងចង់ឲ្យអ្នកជួយរំលែកការលំបាករបស់នាងខ្លះតែអ្នកបែរជាព្រងើយកន្តើយ មិនអើពើនឹងនាងទៅវិញ យូរៗទៅទំនាក់ទំនងរបស់អ្នកទាំងពីរលែងដូចមុនមានតែភាពសោះអង្គើយ។

៦.បុរសដែលគ្មានភាពចាស់ទុំគ្រប់គ្រាន់

ពាក្យថាចាស់ទុំនេះ គឺជាការចាស់ទុំផ្នែកផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ មិនមែនគិតលើវ័យឬអាយុឡើយ។ មនុស្សខ្លះអាយុតិចមែនតែចិត្តគំនិតគេមិនមែនដូចក្មេងឈាមរាវ តែមនុស្សខ្លះទៀតអាយុច្រើនតែចិត្តឆេវឆាវជាងក្មេងទៀត។ នាងពិតជាមិនអាចទ្រាំរស់នៅជាមួយមនុស្ស ដែលចូលចិត្តច្រើអារម្មណ៍ឆេវឆាវមកដោះស្រាយបញ្ហា ព្រោះវាបានត្រឹមតែបង្កជាជម្លោះកើតឡើងតែប៉ុណ្ណោះ ដូច្នេះគ្មានហេតុផលដែលនាងនៅបន្តជាមួយអ្នកនោះទេ៕