តារា​ប្រុស​ល្បី​ៗ ៤ រូប ស្រលាញ់​មិត្ត​ស្រី​ខ្លាំង ស្ទើ​តែ​លេប​ចូល​ក្នុង​ពោះ​ទុក

ថ្ងៃ​នេះ យើង​បង្វែរ​អារម្មណ៍ ប្រិយ​មិត្ត​ទាំង​អស់​គ្នា​មក​ស្គាល់​តារា​សម្ដែង និង​តារា​ចម្រៀង​ល្បី​ៗ ៤ រូប ដែល​ស្រលាញ់​មិត្ត​ស្រី​របស់​ខ្លួន​ខ្លាំង បើ​អាច​លេប​ចូល​ក្នុង​ពោះ​ទុក​បាន ពួក​គេ​ច្បាស់​ជា​លេប​មិត្ត​ស្រី​របស់​ខ្លួន​ចូល​ជា​មិនខា​ន ។

ជា​ការ​ពិត​ណាស់ គូ​រ​ស្នេហ៍​តារា​ទាំង ៤​គូរ​នេះ តែង​តែ​បង្ហាញ​ភាព ផ្អែម​ល្ហែម​និង​គ្នា​ជា​រឿយ​ៗ តាម​រយៈ​បណ្ណាញ​សង្គម អុីន​ធើ​នេត​ជា​ច្រើន ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភាព​ផ្អែម​ល្ហែម​រប​ស់​ពួក​គេ បាន​ធ្វើ​អោយ​អារម្មណ៍​អ្នក​គាំ​ទ្រ​ជា​​ច្រើន ប្រា​ថ្នា​ចង់​បាន​សេ្នហា​ដ៏​សម្បូរ​បែប ដូច​ជា​តា​រា​ទាំង​នេះ ។

១. Mark និង Kim

៣ខែខាងមុខទៀតនេះ នឹងឈានចូល ឆ្នាំទី៥ហើយ សម្រាប់ចំនងស្នេហ៍តារាសម្តែងដ៏ល្បីមួយគូនេះ បើទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនទៅលើគូស្នេហ៍ពួកគេក៏ដោយ ប៉ុន្តែពួកគេនៅតែអាចរក្សាចំណងស្នេហ៍មួយនេះយ៉ាងរឹងមាំ។

តារាប្រុសល្បីៗ ៤ រូប ស្រលាញ់មិត្តស្រីខ្លាំង ស្ទើតែលេបចូលក្នុងពោះទុក

២. The Toys និង Kakia

តារាចម្រៀងល្បីមុខស្ងួត ដែលមិនចេះញញឹម The Toys បានស្រលាញ់គ្នាជាមួយសង្សារលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយលោកក៏ជា បុរសម្នាក់ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នា ទោះបីជាលោកមិនសូវចេះញញឹមក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា នៅពេលដែល លោកថតរូបជាមួយសង្សារ លោកតែងតែបង្ហាញស្នាមញញឹមជានិច្ច។

តារាប្រុសល្បីៗ ៤ រូប ស្រលាញ់មិត្តស្រីខ្លាំង ស្ទើតែលេបចូលក្នុងពោះទុក

៣. Weir និង Bella

តារាសម្តែងឆ្លងប៉ុស្តិ៍លោក Weir និងកញ្ញា Bella ទោះបីជាមិនព្រមនិយាយថា ពួកគេជាសង្សារនឹងគ្នាក៏ដោយ ប៉ុន្តែអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជានិច្ច នៅក្នុងបណ្តាញសង្គមអីុនស្តារក្រាម ជាពិសេស លោក Weir កាលពីពេលថ្មីៗនេះ បានទទួលនាមថា ជាមនុស្សដែលពូកែអួតសង្សារទៀតផង។

តារាប្រុសល្បីៗ ៤ រូប ស្រលាញ់មិត្តស្រីខ្លាំង ស្ទើតែលេបចូលក្នុងពោះទុក

៤. God និង Bow

មិនខុសគ្នាប៉ុន្មានដែរ សម្រាប់តារាសម្តែងលោក God តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយសង្សារ របស់លោកតាមរយៈការបង្ហោះវីដេអូ នៅក្នុង Instagram ធ្វើឲ្យនារីៗជាច្រើន ច្រណែនចង់បានសង្សារដូចជារូបលោកផងដែរ។

តារាប្រុសល្បីៗ ៤ រូប ស្រលាញ់មិត្តស្រីខ្លាំង ស្ទើតែលេបចូលក្នុងពោះទុក