រឿងរ៉ាវ ៩ យ៉ាង ដែលហ្វេនៗគួរតែដឹងអំពីតួប្អូនស្រីក្នុងរឿង “ភ្លើងបុណ្យ”

5,146

ក្នុងនាមជាតារាល្បីម្នាក់តែងតែមានហ្វេនៗចង់ដឹងចង់លឺ មិនថាជីវីតក្នុងវិស័យសិល្បៈ ឬជីវីតឯកជននោះទេ ។ ថ្ងៃនេះ យើងក៏សុំធ្វើការបង្ហាញនូវចំណុចសំខាន់ចំនួន ៩ របស់នាង Bua Nalinthip ដែលជាតួប្អូនស្រីក្នុងរឿង “ភ្លើងបុណ្យ” ។

១ . តារាស្រីរូបនេះកើតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៩០ ។

២. នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រផ្នែកគ្រប់គ្រង ។

៣. Bua Nalinthip ចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈថៃ តាមរយៈការប្រកួត Miss Teen Thailand 2006 ។

៤. រឿងភាគដំបូងដែលនាងបានសម្តែងគឺមានចំណងជើងថា “Look Ranad” នៅក្នុងឆ្នាំ ២០០៧ ។ ហើយចាក់បញ្ចាំងនៅស្ថានីយ័ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ។

៥. បន្ទាប់ពីនោះ នាងបានសម្តែងនៅក្នុងវីដេអូចម្រៀងរបស់តារាល្បីៗជាច្រើនដូចជា Musketeers, Jetset’er និងតារាដទៃទៀត ។

៦. នៅក្នុងឆ្នាំ ២០១៤ នាងបានសម្តែងរឿងជាតួស្រីនៅចាំលើកទឹកចិត្តឲ្យនាង Ohm Atshar និង Matt Peranee ក្នុងរឿង “Ruk Nee….Jhe Jud Hai” បន្ទាប់ពីចុះកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ។

៧. នៅក្នុងឆ្នាំដដែល Bua បានសម្តែងក្នុងរឿងថ្មីដែលមានចំណងជើងថា “Suae See Foon” ។

៨. នៅក្នុងឆ្នាំ ២០១៨ នេះ តារាថៃរូបនេះបានទទួលការគាំទ្រនិងខមមិនល្អៗជាច្រើនពីហ្វេនចំពោះការសម្តែងក្នុងរឿងពីរគឺ “Khun Mae Suam Roy” និង “Tra Barb See Chompoo” ។

៩. ចំពោះចំណុចចុងក្រោយគឺ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះកំពុងតែចាប់ផ្តើមថតរឿងពីរទៀតមានចំណងជើងថា “Roy Leh Marnya” និង Lub Luang Jai” ៕

Loading...