កប់! Pre​ ​Wedding​ ​បទ«គូ​និស្ស័យ​ស្នេហ៍​ពី​បុព្វេ»​ របស់​ ​អា​លី​យ៉ា មើលទៅដូចខ្សែរឿងបុរាណពិតៗ!(មានវីដេអូ)

ពិតណាស់កាលពីថ្ងៃទី ​២២​ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្ងៃនេះនេះ តារាសម្ដែងស្រីអ្នកនាង អាលីយ៉ា បានរៀបចំពិធីមង្គលការរបស់ខ្លួន យ៉ាងអធិកអធម ដោយក្នុងនោះមានភ្ញៀវកិត្តិយសដែលសុទ្ធសឹងអ្នកមានមុខមានមាត់ក្នុងសិល្បៈជាច្រើនចូលរួមទៀតផង។

យ៉ាងណាមិញក្រោយពេលរៀបមង្គលការរួម ស្រាប់តែកាលពីពេលថ្មីៗនេះ វីដេអូ Pre​ ​Wedding របស់ អាលីយ៉ា​ ក៏ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ព្រោះតែលក្ខណៈថត និងការសម្ដែងពិតជាដូចខ្សែរឿងបុរាណពិតៗ ធ្វើឲ្យអ្នកទស្សនាគ្រប់គ្នា លាន់មាត់សរសើរ និងចែករំលែកតៗគ្នាពេញបណ្ដាញសង្គមទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រោយរៀបមង្គលការរួច អាលីយ៉ា ពុំទាន់ទទួលការងារសម្ដែងរឿងភ្លាមៗនោះទេ ព្រោះឆាប់ៗនេះអ្នកនាង នឹងមានគម្រោងទៅសហរដ្ឋអារិក៕ តោះ! ទៅទស្សនាវីដេអូ Pre-wedding របស់តារាសម្ដែង អាលីយ៉ា ខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី