ស្ដាយណាស់! ចាំម្តាយ គីម ថាក់គូ រឿង «នំបុ័ងបញ្ចាំស្នេហ៍» ទេ? ពេលនេះអ្នកស្រីធ្វើអត្តឃាតសម្លាប់ខ្លួនបាត់ហើយ!

ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះ មានរឿងដ៏រន្ធត់មួយបានកើតឡើង សម្រាប់វិស័យសិល្បៈកូរ៉េ ដោយតារាសម្តែងស្រីដ៏ល្បីឈ្មោះអ្នកស្រី Jeon Min Su​​​n ដែលប្រិយមិត្តខ្មែរភាគច្រើន ស្គាល់អ្នកស្រីតាមរយៈខ្សែភាពយន្តដ៏ល្បីកាលពីប៉ុន្មានឆ្នាំមុន ដែលសម្តែងជាតួម្តាយរបស់តួឯកប្រុសឈ្មោះ គីម ថាក់គូ រឿង «នំបុ័ងបញ្ចាំស្នេហ៍» បានទទួលមរណៈភាព ដោយធ្វើអត្តឃាតសម្លាប់ខ្លួន។

ក្នុងនោះផងដែរ តាមការបញ្ជាក់ពីសារព័ត៍មានក្នុងប្រទេសកូរ៉េបានបញ្ជាក់ថា អ្នកស្រី Jeon Min Su​​​n បានធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងសណ្ឋាគារមួយកន្លែង ហើយតាមការស្រាវជ្រាវរបស់ប៉ូលីសបានបញ្ជាក់ថា៖

«អ្នកស្រី Joen Mi Sun បាន Check In ចូលសណ្ឋាគា នៅម៉ោង១កណ្តាលអាធ្រាត។ បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាព CCTV បានឲ្យដឹងថាអ្នកស្រី Jeon Mi Sun បានចូលបន្ទប់នោះតែម្នាក់ឯងទេ ហើយក៏គ្មានអ្នកណាម្នាក់ចូលមកបន្ទាប់ពីអ្នកស្រីដែរ។ ដូច្នេះហើយគ្មានភស្តុតាងណាដែលបញ្ជាក់ថាអ្នកស្រី ត្រូវបានគេសម្លាប់នោះទេ ហើយម៉្យាងវិញទៀត សូម្បីតែលិខិតអ្វីមួយចុងក្រោយ ក៏នាង Joen Mi Sun មិនបានបន្សល់ទុកដែរ»។

ហើយបើតាមការបញ្ជាក់បន្ថែមបានឲ្យដឹងថា «ថ្មីៗនេះសមាជិកគ្រួសាររបស់អ្នកស្រី Joen Mi Sun ទើបតែទទួលមរណភាព ហើយម្តាយរបស់អ្នកស្រីក៏ធ្លាក់ខ្លួនឈឺ។ ដូច្នេះហើយ វាហាក់ដូចតារាស្រីម្នាក់នេះ កំពុងតែមានជំងឺបាក់ទឹកចិត្ត។ ហើយអំឡុងពេលម្សិលមិញនេះ ម៉ោងប្រហែលជា ១:៤០ នាទីយប់នោះ អ្នកស្រីបានតេទៅឪពុករបស់ខ្លួន បន្ទាប់មកអ្នកស្រីក៏បានស្លាប់នៅ ២ម៉ោងបន្ទាប់ ដែលទាំងនេះជាអ្វីដែលប៉ូលីសសន្និដ្ឋាន ព្រោះថាបន្ទាប់ពីនោះមកអ្នកស្រី មិនបានលើកទូរស័ព្ទដែលមិត្តរបស់អ្នកស្រីព្យាយាមតេមកនោះទេ»។

គួរបញ្ជាក់ផងដែរថា អ្នកគ្រប់គ្រងរបស់តារាសម្តែងស្រីរូបនេះ បានបញ្ជាក់ឲ្យដឹងថា កន្លងមកអ្នកស្រីធ្លាប់បានទទួលការព្យាបាលជំងឺបាក់ទឹកចិត្តរួចមកហើយ។ ពិតជាគួរឲ្យសោកស្ដាយណាស់៕

អត្ថបទដោយ៖សុីវលី