ស្លុតចិត្ត! ពេលឃើញសភាពតារាថៃ Phumthanawat ធ្លាក់ខ្លួនឈឺ ប្រែរូបសម្រស់ប្លែកមើលលែងចង់ស្គាល់!

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ អ្នកលេងប​ណ្ដាញសង្គមជាច្រើនបាននាំគ្នាចែករំលែក រូបភាពអតីតតារាសម្ដែងថៃប្រុសលោក Phumthanawat ក្នុងសភាពកំពុងតែធ្លាក់ខ្លួនឈឺយ៉ាងទម្ងន់ មើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់។

ក្នុងនោះផងដែរតាមការបង្ហោះសាររៀបរាប់អំពីស្ថានភាពជម្ងឺរបស់តារាប្រុសរូបនេះ បញ្ជាក់ឲ្យដឹងថា លោក Phumthanawat ធ្លាក់ខ្លួនមកសភាពបែបនេះ ក៏ព្រោះតែស្ថានភាពជម្ងឺអេដស៍ដែលផ្ទុកក្នុងខ្លួនលោកកំពុងតែធ្វើទុក្ខពីមួយថ្ងៃទៅមួយថ្ងៃ ហើយបច្ចុប្បន្នលោកកំពុងតែខ្វះថវីការសំរាប់ព្យាបាលថែមទៀតផង។

គួរបញ្ជាក់ផងដែរថា មេរោគអេដស៍ដែលផ្ទុកក្នុងខ្លួនលោក​ Phumthanawat បានឆ្លងពីមិត្តស្រីរបស់ខ្លួន ហើយនាងក៏ទើបតែទទួលមរណៈភាពកាលពីដើមឆ្នាំ២០១៩នេះផងដែរ៕

អត្ថបទដោយ៖សុីវលី