តោះ! មកស្ដាប់ហេតុផលរបស់តារាសម្ដែងស្រី Taew ដែលខកខានមិនបានសម្ដែងរឿងថ្មីជាមួយ Pope Thanawat!!

ជំនួប​ក្នុង​រឿង​ថ្មី​របស់​តារា​សម្ដែង​របស់​ប៉ុស្តិ៍​លេខ​៣​ថៃ​ Pope Thanawat និង​ Taew Natapohn បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​តិច​ទេ​នាំគ្នា​សាទរ​ ប៉ុន្តែ​ស្រាប់តែ​មាន​ដំណឹង​ថា​សាមី​ខ្លួន​ខាង​ស្រី​សុំ​ដក​ខ្លួន​ចេញ​មិនសម្ដែងទៅវិញ។ ផ្ដល់​បទ​សម្ភាស​មួយ​ជាមួយ​ក្រុម​សារព័ត៌មាន​ ក្នុង​កម្មវិធី​របស់​ “THIS IS ME VATANIKA” តារាសម្ដែង​ Taew Natapohn បាន​និយាយ​ពីព័ត៌មានដែលថានាងថតរឿង​ថ្មី​ជាមួយ​ Pope ហើយ។

តារាសម្ដែងស្រី Taew បាន​និយាយ​ថា “តាមពិត​ទៅ​ Taew មិន​បាន​សុំ​ដក​ខ្លួន​នោះទេ តែ​ក៏​ដោយសារ​មុន​នឹង​ផ្ដើម​ថត​មែនទែន គ្រប់​រឿង​ទាំងអស់ ក្រុមការងារត្រូវ​ពិភាក្សាជាមួយ​គ្នា​ និង​មើល​ឲ្យ​យល់​ថា​ជា​រឿង​ប្រភេទ​ណា រួច​ហើយ​យើង​នឹង​រៀប​ចំ​សាច់​រឿង​បែប​ម៉េច​ខ្លះ។ មិនមែន​ខ្ញុំ​កំណាញ់ខ្លួន​ មិនចង់សម្ដែង​នោះទេ តែដោយសារ​ខ្ញុំមិនទាន់​ទទួល​ថត​រឿង​នោះនៅឡើយ ក៏ព្រោះតែពេលវេលាមិនអំណោយផលផង។ ប៉ុន្តែ​ភ្លាមៗស្រាប់តែ​ចេញ​ព័ត៌មាន​ថា​ខ្ញុំសម្ដែង​ទៅវិញ“។

ក្នុងនោះក៏មាន​សំណួរ​បាន​បន្លឺ​ឡើង​ថា គ្រប់​គ្នា​ពិត​ជា​រំពឹង​ចង់​ឲ្យ​ Taew និង​ Pope បាន​សម្ដែង​ជាគូ​នឹងគ្នាណាស់ តើ​នាង​គិត​យ៉ាងណា? តារាសម្ដែងស្រី Taew ក៏បាននិយាយ​ថា “និយាយ​តាម​ត្រង់​ ត្រូវ​គិត​ថា​មិនទាន់​ដល់​ពេល​ទេ តែ​យើងក៏​នៅ​តែ​មាន​ឱកាស​ថ្ងៃ​ក្រោយទៀត ប្រសិន​នៅ​តែ​មាន​រឿង​ដែល​សមរម្យ​ណា​មួយ​តម្រូវ​ឲ្យ​យើង​សម្ដែង​រួមគ្នា“៕