តារាខ្មែរយើង៤ដួង ល្បីថាមុខដូចតារាថៃទាំងនេះខ្លាំងណាស់! តោះមើលតិចមើល! ដូចកម្រិតណា?

ថ្វីត្បិតតែ​មាន​សញ្ជាតិ​ខុសគ្នា​តែ​គេ​សង្កេតឃើញ​តារា​ស្រី​រូប​ស្រស់​ចំនួន​បួន​ដួង​ត្រូវបាន មហាជន​ក៏ដូចជា​គេហទំព័រ​របស់ ប្រទេស​ថៃ​មួយ ចំនួន​ផ្សព្វផ្សាយ​ថា​មាន​ទម្រង់​មុខ​ស្រដៀង​និង​តួ​ថៃ ។ ចង់ដឹងថា​ពួកគេ​ជា​នរណា​តោះ​ទៅ​មើល​ទាំងអស់គ្នា ។​

​ស្រី​ស្អាត​តូ​តា : ធ្លាប់​ត្រូវបាន​ខាង​ផលិតករ​ថៃ​និយាយ​នាង​មាន​ទម្រង់​មុខ​ស្រដៀង​ជាមួយ​តារា​សម្តែង​ថៃ​ដ៏​ល្បី​គឺ យ៉ា យ៉ា ។ កន្លងមក តូ​តា ក៏​ធ្លាប់​ត្រូវបាន​ក្រុមហ៊ុន​ជ្រើសរើស​ក្នុង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយចំនួន​ផងដែរ ។ តូ​តា ត្រូវបាន​គេ​ចាត់ទុកជា​តារា​ដែលមាន​រូប​សម្រស់ ស្រស់ស្អាត​បែប​ធម្មជាតិ​ហើយ​ចុង​ក្រោយនេះ​នាង​កាន់តែ​បន្ថែម​ការតុបតែង​ខ្លួន​សិច​ស៊ី និង ទាន់សម័យ​ជាង​មុន ។

​សម្រាប់​ស្រី​ស្អាត ឌុ​ច លីដា : ក៏​មិនធម្មតា​ដែរ​នាង​ត្រូវបាន​មហាជន​ប្រដូច​ថា​មាន​ទម្រង់​មុខ​ស្រដៀង​ទៅនឹង​តារា​ស្រី​ដ៏​ល្បី អាំ ផាត់​ឆះ​រ៉ា​ផា ។ កន្លងមក​ផលិតករ​ជាច្រើន​សុទ្ធតែ​និយាយ​ទម្រង់​មុខ​របស់ ឌុ​ច លីដា ពិតជា​ស្រស់ស្អាត​ជាពិសេស​មិន​ថា​ថត​ចំហៀង​ឬ​ចំ​មើលទៅ​ស័ក្តិ សម​ទាំងអស់ ។ ឌុ​ច លីដា ត្រូវបាន​គេ​ចាត់ទុកជា​តារា​ដែលមាន​ភាពលេច​ធ្លោ​និង មាន​សមត្ថភាព​ជាពិសេស​នាង​ក្លាហាន​អាច​សម្តែង​បាន គ្រប់​ឈុត​មិន​ថា​ឈុត​ឆាក​ស្នេហា​ព្រឺព្រួច​បែបណាក៏ដោយ ។​

​ងាក​មក​តារា​ស្រី ប៉ុប រចនា : ត្រូវបាន​មហាជន​ក៏ដូចជា​មិត្ត​រួម​អាជីព​មួយចំនួន​នាំគ្នា​និយាយថា​នាង​មាន​ទម្រង់​មុខ​ស្រដៀង​តារា​ថៃ គីម ប៊ី​ល​លី ស្ទើរ​៧០​ភាគរយ ។ ប៉ុប រចនា ធ្លាប់​បញ្ជាក់ថា​រំភើប​ខ្លាំង​នៅពេល​គេ​ថា​នាង​មាន​ទម្រង់​មុខ​ស្រដៀង​តួ​ថៃ​ល្បី​បែបនេះ ។ ពេលនេះ ប៉ុប រចនា លេច​មុខជា​បន្តបន្ទាប់​ទាំង​នៅក្នុង​រឿង​ភាគ និង ស្ប៉ត​ពាណិជ្ជកម្ម ។

​ចំណែក​អ្នក​មេម៉ាយ ឌុ​ច សុភា : ក៏​ត្រូវបាន​មិត្តភក្តិ​និយាយ​ស្ទើរ​គ្រប់​មាត់​ថា​នាង​មាន​ទម្រង់​មុខ​ស្រដៀង​តារា​ជើងចាស់​ថៃ អេ​ន ថង​ប្រា​ស៊ុម ។ ទោះបីជា​មានកូន​និង​មាន​វ័យ​ជ្រេ​បន្តិច តែ ឌុ​ច សុភា នៅតែ​ស្រស់ស្អាត​ពេលនេះ​ដែរ​នាង​កំពុង​ថត​រឿង​ភាគ​ថ្មី​ក្នុង​តំណែង​ជា​តួ​ធំ ៕ ចេ​នី​