គ្រាន់តែ​តារាម្រៀង​ Jungkook ក្នុងក្រុម​ BTS ស្លៀក​សម្លៀកបំពាក់ប្រពៃណីខ្លួន​ ធ្វើឲ្យនារីលង់ស្នេហ៍មិនតិចទេ

កូនពៅប្រចាំក្រុម BTS Jungkook ថ្មីៗនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង ជាថ្មីម្ដងទៀតហើយ បន្ទាប់ពីអ្នកកម្លោះសាច់ដុំរូបនេះ បង្ហាញខ្លួនក្នុងស្ទីលសម្លៀកបំពាក់ដ៏ទាន់សម័យ ដោយប្រើវត្ថុធាតុដើមបែបបុរាណ។

កាលពីថ្ងៃទី៤ ខែកក្កដាម្សិលមិញនេះ ពេលដែលក្រុមចម្រៀង BTS បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីរៀបចំការប្រគំតន្រ្តីទេសចរណ៍ Speak yourself របស់ខ្លួននៅទីនោះ Jungkook បានជ្រើសរើសស្លៀកឈុត Hanbok ដែលជាឈុតប្រពៃណីកូរ៉េ ដែលមានតាំងពីយូរលង់ណាស់មកហើយ។

ប៉ុន្តែសូមកុំច្រឡំថា Jungkook តែងខ្លួនដូចជាព្រះអង្គម្ចាស់ ក្នុងរឿងភាគកូរ៉េបុរាណឲ្យសោះ ផ្ទុយស្រឡះពីការគិតទាំងស្រុង កម្លោះដែលមាននាមថា ទន្សាយសាច់ដុំរូបនេះ បានប្រើប្រាស់ឈុត Hanbok មកធ្វើជាសម្លៀកបំពាក់ដ៏ទាន់សម័យ ដែលគេនិយមហៅថា «ស្ទីលបែប Swag»។ Jungkook បានប្រើប្រាស់ អាវយឺតខ្មៅពីខាងក្នុង ហើយពាក់ឈុត Hanbok ពីខាងក្រៅ ជាមួយនឹងស្បែកជើងប៉ាតាធំៗ ដែលជាស្ទីលចំណូលចិត្តរបស់លោក។ នៅពេលដែលពាក់បញ្ចូលគ្នាបែបនេះទៅ គឺពិតជាស្រស់សង្ហាប្លែកភ្នែក និងទាន់សម័យ៕