ស្តាប់បទថ្មី​របស់ Heize ពិរោះមិនធម្មតា នាពេលនេះមាន​ប្រិយមិត្ត​គាំទ្រ​យ៉ាង​ខ្លាំង​ក្លាទៀត​ផង​

បទចម្រៀងថ្មីដែលនិពន្ធដោយ BTS-Suga សម្រាប់ស្វាគមន៍ការវិល​ត្រឡប់របស់ Heize បានចេញជាផ្លូវការហើយ កាលពីថ្ងៃទី៧ ខែកក្កដា ម៉ោង៦ល្ងាចម្សិលមិញនេះ។

ចំពោះបទ«We don’t talk together» របស់Heize ជាបទថ្មីដែលបានចេញបន្ទាប់ពីរយៈពេល៤ខែ ដែលនាងបានបញ្ចេញនូវAlbum Vol.1 ដែលមានឈ្មោះថា «She’s Fine» កាលពីខែមីនាកន្លងទៅ។

អ្វីគួរឲ្យភ្ញាក់ផ្អើលនោះ គឺបទថ្មីរបស់Heize ដែលមានចំណងជើងថា«We don’t Talk Together» (ft. Giriboy) ផលិតដោយBTS-Sugaដែលទើបតែចេញនោះមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង មិនដល់២៤ម៉ោងបទនេះ បានជាប់នៅក្នុងកំពូលតារាងទាំង៨របស់កូរ៉េដូចជា៖ តារាង Melon តារាង Genie  តារាងBugs តារាង Momple តារាង Naver Music តារាង Soribada តារាង Olleh និងតារាងរបស់ MNET ផងដែរ។

គួរបញ្ជាក់ផងដែរថា BTS-Suga ក៏ធ្លាប់បានផលិតចម្រៀង ឲ្យតារាចម្រៀងSuran ម្តងរួចមកហើយ ដែលបទចម្រៀងនោះ មានចំណងជើងថា «Wine» ដែលធ្លាប់បានឈរនៅចំណាត់ថ្នាក់លេខមួយនៅលើ Digital Music Charts ផងដែរ៕