នេះបានថាស្រីស្អាតមែន! Kwan ត្រូវកម្លោះហាយសូម្នាក់តាមញ៉ែនាងទៀតហើយ!(មានរូបភាព)

8,317

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Kwan Usamanee កំពុងតែនៅទំនេរ ពោលគឺគ្មានទំនាក់ទំនងស្នេហាជាមួយនិងនរណានោះទេ ស្របពេលថ្មីៗនេះ មានបុរសៗជាច្រើន សារភាពថាពេញចិត្តនិងនាងតែគ្រាន់តែមិនទាន់ឈានដល់ទំនាក់ទំនងស្នេហាតែប៉ុនណោះ។

ជាក់ស្ដែងថ្មីៗនេះអ្នកគាំទ្រជាច្រើនបាននាំគ្នាសង្ស័យថា Kwan កំពុងតែចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយកម្លោះហាយសូម្នាក់មានឈ្មោះថា Barsth។ ក៏ក្រោយមានរឿងបែបនេះលេចលឺភ្លាម តារាស្រីវ័យ៣១ឆ្នាំរូបនេះ​បានចេញមកបកស្រាយថា៖

«ពិតណាស់ពេលនេះខ្ញុំនៅទំនេរ ប៉ុន្តែខ្ញុំនៅតែមានអ្នកនិយាយគ្នាលេង និងមើលចិត្តគ្នាទៅវិញទៅមក តែមិនមែនជាលក្ខណៈបែបគូស្នេហ៍នោះទេ។ សម្រាប់រឿងខ្ញុំ និង Barsth វិញ ពួកយើងគ្រាន់តែជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាប៉ុណ្ណោះ មិនមានអ្វីលើសពីនឹងទេ»។

ក្នុងនោះ Kwan បានបន្ដទៀតថា ប្រសិនបើនាងមានគូស្នេហ៍ថ្មី ក៏មិនប្រញាប់ប្រកាសប្រាប់គ្រប់គ្នាជាសាធារណៈដូចស្នេហាមុនៗដែរ ព្រោះស្នេហាលើកនេះនាងចង់ឲ្យមានភាពច្បាស់លាស់ខ្លាំងសិនទើបបង្ហាញចេញ៕

អត្ថបទដោយ៖សុីវលី

Loading...