គួរឲ្យសរសើរ! តូតា ទម្រាំសម្ដែងឈុតនេះចប់ ត្រូវនៅជាមួយនិងសត្វពស់ជាច្រើន!(មានវីដេអូ)

ថ្មីៗនេះតារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ម៉ាក់ សែនសូនីតា​ ហៅ តូតា កំពុងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈការសម្ដែងរឿងភាគខ្មែរមួយដែលមានចំណងជើងថា «កូនពស់កេងកង» ដែលកំពុងតែមានអ្នកទស្សនាជាច្រើនផងដែរ។

ក្នុងនោះស្រាប់តែថ្មីៗនេះមានវីដេអូក្រៅឆាករបស់តារាតារាស្រីរូបនេះសម្ដែង ជាមួយនឹងសត្វពស់ជាច្រើន ធ្វើឲ្យអ្នកទស្សនាឃើញហើយពិតជាស្រៀវជំនួសនាងខ្លាំងណាស់ ហើយទម្រាំតែថតចប់នាងត្រូវគេយកសត្វពស់ជាច្រើនមកដាក់លើខ្លួនថែមទៀតផង។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើន នាំគ្នាសរសើរដ៏សមត្ថភាពសម្ដែងរបស់កញ្ញា តូតា យ៉ាងខ្លាំង មិននឹកស្មានថានាងក្លាហានហ៊ានសម្ដែងជាមួយនិងសត្វពស់ជាច្រើនបែបនេះនោះទេ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី