តែងខ្លួនស្អាតណាស់! តោះទៅទស្សនាទិដ្ឋិភាព សុីន យូប៊ីន ថតរឿងជាមួយតារាថៃទាំងអស់គ្នា!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ថ្មីៗនេះតារាសម្ដែងនិងជាពិធីការិនីល្បីឈ្មោះក្នុងប្រទេសកម្ពុជាយើងកញ្ញា សុីន យូប៊ីន ត្រូវបានផលិករថៃអញ្ជើងនាងឲ្យទៅថតរឿងជាមួយនិងតារាល្បីៗក្នុងប្រទេសថៃជាច្រើន។

ក្នុងនោះផងដែរ ស្រាប់តែពេលនេះតារាស្រីរូបនេះ កាន់តែធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍ នៅពេលដែលគ្រប់គ្នាបានឃើញនាង បង្ហោះរូបភាពជាច្រើនក្នុងសកម្មភាពថតរឿងនៅឯប្រទេសថៃ ដោយក្នុងនោះនាងបានតុបតែងជាជនជាតិខ្មែរ និងជនជាតិភាគតិច ដែលមើលទៅពិតជាស្រស់ស្អាតសឹងតែគ្រប់ឈុតតែម្ដង។

លើសពីនេះទៅទៀត គ្រប់សកម្មភាពទាំងអស់មើលទៅ កញ្ញា សុីន យូប៊ីន និងតារាសម្ដែងថៃគ្រប់គ្នា ពិតជាស្និតស្នាលគ្នាខ្លាំងណាស់ ពិតជាគួរឲ្យសរសើរខ្លាំងមែនទែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី