មិនគួរឲ្យជឿ! Min Pechaya បង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ពិភពលោកបាន២ដងសោះ មានទីផ្សារខ្លាំងបែបនេះ!

ពិតណាស់ឆ្នាំនេះតារាសម្ដែងថៃស្រី Min Pechaya ហាក់បីដូចជាមានសន្ទុះខ្លាំង ព្រោះថាថ្មីៗនេះនាងបានឱកាសបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ពិភពលោក២ដងទៅហើយ។

ជាក់ស្ដែងក្រោយពេលបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ពិភពលោកទាំងពីរនេះរួចហើយ Min បានរៀបរាប់ថា នាងត្រូវបានប៊្រេនផលិតផលល្បីៗជាច្រើនចាប់អារម្មណ៍ និងទាក់ទងនាងទៅថតផ្សព្វផ្សាយថែមទៀតផង។

ក្នុងនោះ Min បានបន្ថែមទៀតថា នាងពិតជាសំណាងខ្លាំងព្រោះនៅពេលដែលសម្រេចចិត្តចូលរួមកម្មវិធីលំដាប់ពិភពលោក និងយល់ព្រមថតរឿងនៅក្នុងប្រទេសចិនតាមការណែនាំពីរៀមច្បងក្នុងវិស័យសិល្បៈ។

លើសពីនេះទៅទៀត Min ក៏មិនភ្លេចថ្លែងអំណរគុណចំពោះអ្នកគាំទ្រខ្លួន ដែលតែងតែលើកទឹកចិត្តនាងគ្រប់ពេល នាងពិតជាស្រលាញ់អ្នកគាំទ្រទាំងអស់គ្នាខ្លាំងណាស់៕

អត្ថបទដោយ៖សុីវលី