លោក Aum Atichart ត្រូវមហាជនជាច្រើនស្គាល់លោកថាតារាសម្ដែងថៃប្រុសល្បីឈ្មោះមួយរូប ហើយបើគិតមកទល់សព្វថ្ងៃនេះលោករៀបការកសាងគ្រួសារអស់រយៈពេល១០ឆ្នាំមកហើយ។
ដោយឡែកប្រសិនបើយើងងាកទៅចាប់អារម្មណ៍ពីជីវិតគូស្វាមីភរិយាមួយគូនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងកាន់តែងតែបង្កើតភាពផ្អែមល្ហែមនឹងគ្នា ធ្វើឲ្យមហាជនជាច្រើនឃើញហើយរំភើប និងច្រណែននិងជីវិតគូរបស់អ្នកទាំងពីរខ្លាំងណាស់។
តែយ៉ាងណាមិញក៏មានអ្នកគាំទ្រមួយចំនួននាំគ្នាឆ្ងល់យ៉ាងខ្លាំង ហេតុអ្វីបានជាមួយទល់ពេលនេះប្ដីប្រពន្ធមួយគូនេះ មិនគិតចង់បានកូនដូចតារាដទៃអញ្ចឹង ខណៈភាពផ្អែមល្ហែមរបស់អ្នកទាំងពីរកាន់តែមានខ្លាំងឡើងៗ៕
អត្ថបទដោយ៖សុីវលី