ក្មួយ​ស្រី​បង្កើត​របស់​តារាសម្តែងស្រី​ ដេននី ក្វាន់ កាន់តែធំ​ពេញរូបរាង ល្អហួស​ ស្រស់ស្អាត​ទាក់ទាញ​ភ្នែក​បុរសៗ

ប្រិយមិត្តជាច្រើនប្រាកដជា បានជា្របយ៉ាងច្បាស់រួចមកហើយ អំពីកុមារីវ័យក្មេងមួយរូប មានឈ្មោះថា ល្អហួស ដែលជាក្មួយស្រីបង្កើតរបស់តារាសម្ដែងស្រី ដេននី ក្វាន់។

លើសពីនេះ ល្អហួស បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់មហាជនតាមរយៈទេពកោសល្យសិល្បៈ ដ៏សម្បូរបែបរបស់នាង និងជាពិសេសនោះ គឺសម្រស់ដ៏ស្រស់ប្រិមប្រិយ និងគួរឲ្យស្រលាញ់តែម្ដង។ ហេតុតែមានឈាមជ័រជាអ្នកសិល្បៈ ល្អហួស មានជំនាញយ៉ាងច្រើនដូចជា អាចរាំបានយ៉ាងរស់រវើក ទាំងចង្វាក់បែបទាន់សម័យ ព្រមទាំងចេះរាំរបាំបុរាណខ្មែរបានយ៉ាងសមសួនទៀតផង។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុករបស់ ដេននី ក្វាន់ បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ ល្អហួស ដោយមានការតុបតែងខ្លួន យ៉ាងស្រស់ស្អាតប្លែក ធ្វើឲ្យទស្សនិកជនចំណាំសឹងតែមិនបាន។

ក្នុងពេលនោះដែរ ពន្លកសិល្បៈវ័យក្មេងរូបនេះ បានស្លៀកពាក់ក្នុងរ៉ូបពណ៌ទឹកមាស យ៉ាងចែងចាំង អមដោយស្ទាយ៍សក់មូររួញបែបទឹករលក និងប្រកបដោយស្នាមញញឹមយ៉ាងស្រស់ថ្លា។ អ្វីដែលសំខាន់ ដេននី ក្វាន់ បានបង្ហើបថា ល្អហួស ជាក្មេងស្រីដែលមានក្ដីស្រមៃដ៏ធំមួយ គឺចង់ចូលរួមប្រលងក្នុងកម្មវិធី «Miss Universe»  ថែមទៀតផង។

ក្រោយពីឃើញបែបនេះហើយ ហ្វេនៗរបស់តារាវ័យក្មេងរូបនេះ បានពេញចិត្តនិងគាំទ្រចំពោះក្ដីស្រមៃរបស់នាងគ្រប់គ្នា ហើយថែមទាំងបានបញ្ចេញមតិថា ល្អហួស ពិតជាសក្តិសមជា Miss Universe ពិតមែន៕