អបអរសាទរ! ពេលនេះស្ថានភាពអតីតតារាស្រីធ្លាក់ខ្លួនដោយគ្រឿងញៀន ដែល Tangmo ជួយគ្រាន់បើច្រើនហើយ!(មានរូបភាព)

12,382

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីរឿងរ៉ាវទាក់ទងនិងអតីតតារាថៃស្រីកញ្ញា Tai ដែលបានធ្លាក់ខ្លួនសឹងមិនគួរឲ្យជឿ ដោយសារតែការប្រើប្រាស់គ្រឿងញៀន ហើយក៏ត្រូវបានតារាស្រី Tangmo ប្រកាសជួយព្យាបាលឲ្យជាសះស្បើយនោះហើយ។

ជាក់ស្ដែងនៅពេលនេះផងដែរ ក្រោយពេលទទួលបានការថែទាំពីគូ្រពេទ្យអស់រយៈពេលជាង៤ខែមក ស្ថានភាពអតីតតារាស្រី Tai បានធូស្បើយច្រើនហើយ នេះបើតាមរូបភាពដែលតារាស្រី Tangmo និយាយវីដេអូជាមួយនិង Tai។

កុ្នុងនោះផងដែរ ក្រោយពេលដែលអ្នកគាំទ្របានឃើញដូច្នេះ ធ្វើឲ្យគ្រប់គ្នាសម្ដែងការរំភើបនិង អរគុណទឹកចិត្តដ៏ធំធេងរបស់តារាស្រី Tangmo ដែលបានធ្វើឲ្យជីវិត Tai ត្រឡប់មកជាល្អឡើងវិញ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី

Loading...
TodaySharing News

FREE
VIEW