អីយ៉ាពិរោះណាស់! លើកទី១ហើយឃើញ នាយពាក់មី និងលោក ណូយ វ៉ាន់ណេត ច្រៀងរួមគ្នា!(មានវីដេអូ)

បច្ចុប្បន្ននេះតារាកំប្លែងល្បីឈ្មោះ នាយពាក់មី កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយក៏ទទួលបានការសរសើរពីសំណាក់មហាជនអំពីសមត្ថភាពសិល្បៈរបស់លោក មិនថាការសម្ដែងរឿងកំប្លែងឬក៏ច្រៀងនោះទេ សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាកំប្លែងរូបនេះ ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ដោយបានបកស្រាយចម្រៀងរួមគ្នាជាមួយនិងតារាចម្រៀងរាមច្បងលោក ណូយ វ៉ាន់ណេត បានយ៉ាងពិរោះ ធ្វើឲ្យគ្រប់គ្នាសរសើរពីសម្លេងលោកច្រៀងទៅពីតជាសុីគ្នានិងតារារាមច្បងខ្លាំងណាស់ មិនចាញ់គ្នាប៉ុន្មាននោះទេ។

ពិតណាស់តាមរយៈវីដេអូនេះផងដែរ គ្រាន់តែបង្ហោះចូលក្នុងបណ្ដាញសង្គមភ្លាម ឃើញថាទទួលបានការកោតសរសើរ និងចាប់អារម្មណ៍ពីសំណាក់មហាជនច្រើនណាស់៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី