អូហូ! ខេមរៈ សិរីមន្ត ដឹកដៃភរិយា និងបងប្អូនទៅលេងអង្គរវត្ត បង្ហាញរូបសង្ហាកប់!(មានរូបភាព)

ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាការងារសិល្បៈ ឬក៏ជីវិតឯកជនជាមួយនិងក្រុមគ្រួសាររបស់លោកនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកបានដឹកដៃភរិយាសំណព្វចិត្តរបស់ខ្លួន និងបងប្អូនស្រីប៉ុន្មាននាក់ទៀតទៅ ដើរលេងកំសាន្តនៅឯអង្គរវត្ត ដោយក្នុងនោះមហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ អំពីរូបរាងរបស់លោក ខេមរៈ សិរីមន្ត ពិតជាស្រស់សង្ហាខ្លាំងណាស់ ពិសេសពេលថតជុំគ្នាជាមួយនិងភរិយាកាន់តែចាប់អារម្មណ៍ថែមទៀត។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនក៏បានសរសើរដល់លោក ខេមរៈ សិរីមន្ត បើទោះបីជាសព្វថ្ងៃលោករវល់ខ្លាំងប៉ុនណា ក៏នៅតែឆ្លាតពេលវេលាជូនភរិយាដើរកំសាន្តដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី