តារាស្រី​សាច់ខ្មៅរលោងកប់ ​Beyonce លែងម៉ូតសិច​ស៊ី​ដឹកដៃស្វាមី​ចូលរួមសម្ភោធ​ខ្សែភាពយន្តថ្មី ផ្អើលអស់ហ្វេនៗ

តារាចម្រៀងស្រីស្បែកខ្មៅBeyonce ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់តារាស្រីរូបនេះច្បាស់ ព្រោះនាងមានឈ្មោះល្បីល្បាញខ្លាំងទូទាំងពិភពលោក។

ជាក់ស្តែងថ្មីៗនេះ Beyonceដឹកដៃស្វាមីតារាចម្រៀងប្រុសJay Z ចូលរួមក្នុងកម្មវិធីសម្ភោធខ្សែភាពយន្ត The Lion King European Premiere នៅក្នុងទីក្រុងLondon ប្រទេសអង់គ្លេស។ ដោយនៅក្នុងរឿងនេះនាង ជាអ្នកបញ្ចូលសម្លេង និងជាអ្នកច្រៀងចម្រៀងសម្រាប់រឿងនេះផ្ទាល់ផងដែរ។

ទៀតសោតការបង្ហាញខ្លួនរបស់តារាស្រីវ័យ៣៧ឆ្នាំរូបនេះ តុបតែងខ្លួនស្រស់ស្អាត ជាមួយរ៉ូបវែងពណ៌មាសយ៉ាងស៊ិចស៊ី ផាត់មុខបែបស្រាលៗ ធ្វើសក់ត្រង់ធម្មតា ប៉ុន្តែអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា។

យ៉ាងណាមិញ ទោះបីជារូបរាងរបស់នាង មានសាច់ទ្រលុកទ្រលន់ មិនស្រឡូនក៏ពិតមែន ប៉ុន្តែពេលតែងខ្លួនបែបនេះ ស្អាតលេចធ្លោនៅក្នុងកម្មវិធីតែម្តង៕