អបអរសាទរ! តារាកំប្លែងខ្ញុង និង នាយកៃដ ពេលនេះមានដំណឹងល្អហើយ!

កាលពីម្សិលមិញនេះ តារាកំប្លែងស្រីល្បីឈ្មោះអ្នកនាង​ ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្ហោះសាររៀបរាប់ដំណឹងល្អមួយ ដែលមាននិងស្វាមីខ្លួនគឺនាយកៃដ ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់។

ក្នុងនោះអ្នកនាង ខ្ញុង បានរៀបរាប់ថា៖ «ចាប់តាំងពីដឹងក្តី ចេះប្រើជីវិតឯកជនមក គឺមានភាពលំបាក ជូរចត់ វេទនា បោកប្រាស់ បោះបង់ ធ្វើបាប ជួបអស់ហើយ តែខ្ញុំក៏នៅតស៊ូជំនះព្រហ្មលិខិតបានរហូតដល់ថ្ងៃនេះ ព្រោះខ្ញុំតែងជឿជាក់លើអំពើល្អដែរខ្ញុំបានសាង ខ្ញុំក៏សង្ឃឹមថាមនុស្សដែលខ្ញុំនឹងផ្ញើវាសនាពាក់កណ្តាលជីវិតឲ្យគាត់នោះ នឹងយល់ច្បាស់ពីភាពឈឺចាប់ដែលខ្ញុំធ្លាប់ជួបកន្លងមក ចឹងខ្ញុំគិតថាគាត់នឹងចេះអាណិត ស្រលាញ់ យោគយល់ ឲ្យតម្លៃអត់អោន អធ្យាស្រ័យ នឹងជាមនុស្សមានការទទួលខុសត្រូវខ្ពស់ ជាមនុស្សដែលរឹងមាំ ដើម្បីជាក្តីសង្ឃឹមឲ្យខ្ញុំនឹងកូន អគុណម៉ាក់ក្មេក និង បងប្អូនថ្លៃ ដែលស្រលាញ់នឹងឲ្យតម្លៃ ខ្ញុំ សូមឲ្យគ្រួសារមួយនេះថិតថេរហូតទៅ.(ថ្ងៃដែលរងចាំ)»។

ពិតណាស់តាមរយៈសារនិងរូបភាពដែលអ្នកនាង ខ្ញុង ផុសក្នុងបណ្ដាញសង្គម បានបញ្ជាក់ឲ្យដឹងថា នៅខែសីហា ខាងមុខនេះអ្នកនាង និងចូលរោងការជាមួយនិងនាយកៃដហើយ គ្រាន់តែពេលនេះអ្នកនាងមិនទាន់បង្ហាញពីថ្ងៃទីប៉ុន្មានឲ្យពិតប្រាកដតែប៉ុនណោះ៕

អត្ថបទដោយ៖សុីវលី