កប់! ទើបតែឡើងផ្ទះថ្មីថ្ងៃមុន ពេលនេះ ទេព កញ្ញា ទិញរថយន្តស៊េរីទំនើបមួយទៀតហើយ!

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រីរូបស្រស់កញ្ញា ទេព កញ្ញា ដែលតែងតែលេចមុខក្នុងរឿងភាគខ្មែរ ដោយបង្ហាញទេពកោសល្យសម្ដែងយ៉ាងបិុនប្រសព្វ ធ្វើឲ្យទស្សនិកជនជាច្រើនទ្រាំមិនសសើរមិនបាននោះទេ។

យ៉ាងណាមិញ ពីមួយថ្ងៃទៅមួយថ្ងៃតារាស្រីរូបនេះ កាន់តែមមារញឹកខ្លាំងជាមួយនិងការងារសិល្បៈ និងការងារផ្ទាល់ខ្លួន ជាហេតុធ្វើឲ្យរកចំណូលបាន ស្ទើរតែគ្រប់ច្រកតែម្ដង ហើយថ្មីៗនេះនាងទើបតែរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនដែលមានតម្លៃរាប់មុឺនដុល្លារទៀតផង។

ជាក់ស្ដែងកាលពីព្រឹកមិញនេះ នាងបានបង្ហោះរូបភាពរូបភាពរថយន្តស៊េរីថ្មីមួយគ្រឿង ដែលទើបតែទិញនិងសរសេរសារមួយឃ្លាថា៖ «វាគមន៍សមាជិកថ្មី សូមឲ្យការធ្វើដំណើរទៅទីជិតទីឆ្ងាយសុខសប្បាយនឹងប្រកបដោយសុវត្ថិភាព ហេងៗ នឹង មានលាភជ័យណាកូនម៉ាក់»។

ពិតណាស់ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើន សរសើរដល់ការខិតខំប្រឹងប្រែងរបស់តារាស្រីរូបនេះ រហូតដល់ទទួលបានអ្វីៗដែលខ្លួនប្រាថ្នា ដូចជាផ្ទះ និងរថយន្តទំនើបរបស់ខ្លួន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី