ចេញបទថ្មីទៀតហើយ! ទោះរៀបការរួចក៏ដោយក៏ ឱក សុគន្ធកញ្ញា នៅតែជាដៃគូល្អរបស់ ឆន សុវណ្ណរាជ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលអ្នកនាង ឱក សុគន្ធកញ្ញា រៀបការហើយ ការងារសិល្បៈរបស់អ្នកនាងនៅតែមានភាពមមារញឹក ពោលគឺអ្នកនាងនៅតែលេចមុខក្នុងកម្មវិធី និងនៅតែបន្ដចេញបទថ្មីថែមទៀតផង។

ជាក់ស្ដែងកាលពីម្សិលមិញនេះ ផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា «I Love You» បកស្រាយដោយលោក​ ឆន សុវណ្ណរាជ និងសម្ដែងរួមគ្នាជាមួយនិងអ្នកនាង ធ្វើឲ្យមហាជនជាច្រើនឃើញហើយរំភើបចិត្តគ្រប់ៗតែម្ដង។

ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រជាច្រើននាំគ្នាសរសើរ ទោះបីជាពេលនេអ្នកនាង ឱក សុគន្ធកញ្ញា រៀបការមានស្វាមីហើយក៏ដោយ ក៏អ្នកនៅតែជាដៃគូចម្រៀង និងសម្ដែងរួមគ្នាដ៏សក្ដិសមរបស់លោក ឆន សុវណ្ណរាងដដែល៕ តោះ! ទៅទស្សនាវីដេអូបទចម្រៀងថ្មីខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី