ដល់ពេលហើយ! ពិធីការិនី កែវ សីហា បង្ហើបពេលចូលរោងការជាមួយគូដណ្ដឹងរបស់ខ្លួនហើយ!(មានរូបភាព)

ពីមួយថ្ងៃទៅមួយថ្ងៃពិធិការិនីស្រីកញ្ញា កែវ សីហា កាន់តែបង្កើនប្រជាប្រិយភាពរបស់ខ្លួន ស្របពេលបច្ចុប្បន្ននេះកញ្ញា តែងតែលេចមុខក្នុងកម្មវិធីជាច្រើនថែមទៀងផង។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ កញ្ញាបានបង្ហើបដំណឹង ដែលគួរឲ្យភ្ញាក់ផ្អើលមួយមក គឺនាងនឹងមានគម្រោងចូលរោងការជាមួយនិងគូដណ្ដឹងជាដុកទ័យនៅខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរថាកញ្ញា សីហា និងគូដណ្ដឹងបានភ្ជាប់ពាក្យជាមួយនិងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតទើបតែពេលនេះសម្រេចចិត្តរៀបការ ដែលដំណឹងនេះពិតជាធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តខ្លាំងណាស់៕

គូដណ្ដឹងកញ្ញា កែវ សីហា
គូដណ្ដឹងកញ្ញា កែវ សីហា

អត្ថបទដោយ៖សុីវលី