អីយ៉ា! ស្ងាត់ៗ Yaya និង Nadech ដឹកដៃគ្នាទៅបង្កើតភាពផ្អែមល្ហែមនៅហុងកុង!(មានរូបភាព)

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃលោក Nadech Kugimiya និងកញ្ញា Yaya Urassaya កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ទោះបីជាអ្នកទាំងពីរមមារញឹឹកនិងការងារសិល្បៈរបស់ខ្លួន ក៏នៅតែឆ្លាតពេលសំរាប់គ្នាទៅវិញទៅមកដែរ។

ជាក់ស្ដែងថ្មីៗនេះ​ អ្នកគាំទ្រនៅហុងកុងបានប្រទះឃើញ គូស្នេហ៍មួយគូនេះ កំពុងតែបណ្ដើរគ្នាយ៉ាងត្រសងនៅទីនោះ និងបានថតរូបផុសចូលក្នុងបណ្ដាញ Twitter ដោយរៀបរាប់ថា «ថ្ងៃនេះ រូបគេពិតជា មានសំណាងណាស់ ដែលបានជួបIdol នៅទីសាធារណៈបែបនេះ»។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនគ្នាភ្ញាក់ផ្អើលខ្លាំងណាស់ និងមិននឹកស្មានសោះថា គូស្នេហ៍មួយគូនេះបាននាំគ្នាទៅបង្កើតភាពផ្អែមល្ហែមនៅហុងកុងស្ងាត់ៗបែបនេះសោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី