ជិតល្បីដូចម្ដាយហើយ! លេចមុខកូនស្រីតារាកំប្លែង ស្រីអ៊ីត ចូលប្រឡងកម្មវិធី X Factor ស្រែកច្រៀងសាហាវណាស់!(មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់ហើយ ពីទេពកោសល្យសិល្បៈរបស់កូនស្រីតារាកំប្លែងស្រីល្បីឈ្មោះអ្នកនាង ស្រីអុីត ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈការបញេ្ចញសមត្ថភាពច្រៀងនៅលើឆាក និងក្នុងបណ្ដាញសង្គមហេ្វសប៊ុកជាដើម។

ជាក់ស្ដែងនៅសប្ដាហ៍នេះផងដែរ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia បានបង្ហាញមុខកូនស្រីអ្នកនាងអុីត ដែលមានឈ្មោះ ង៉ា ស្រីណាន ឡើងប្រឡងក្នុងកម្មវិធីនេះ ដោយបានលើកយកបទចម្រៀងដែលមានចំណងជើងថា «Saxopone បាត់ស្នេហ៍» មកច្រៀង ធ្វើឲ្យគណៈកម្មការទាំង៤ផ្ទៀងស្ដាប់គ្រប់គ្នាតែម្ដង។

គួរបញ្ជាក់ផងដែរថា តាមរយៈទេពកោសល្យរបស់ប្អូនស្រី ស្រីណាន បានធ្វើឲ្យគណៈកម្មាការទាំង៤ ឲ្យ Yes គ្រប់ៗគ្នា ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី