មួយឈុតទៀតហើយ! ដួង ម៉ានិច និង បុត្រ គ្រងឈុតអាពាហ៍ពិពាហ៍ថ្មីមួយនេះ ស្អាតខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា មួយរយៈពេលចុងក្រោយនេះ តារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ដួង ម៉ានិច និងតារាចម្រៀងវ័យក្មេង បុត្រ តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈការបង្ហាញភាពស្និតស្នាល និងយកចិត្តទុកដាក់ចំពោះគ្នា ទោះបីជាវ័យអ្នកទាំងពីរខុសគ្នាច្រើនបន្ដិចមែន។

ក្នុងនោះផងដែរ ស្រាប់តែថ្មីៗនេះ កញ្ញា ដួង ម៉ានិច បានបង្ហាញរូបភាពប៉ុន្មានសន្លឹកជាមួយនិង បុត្រ ក្នុងឈុតអាពាហ៍ពិពាហ៍ ដែលក្នុងនោះកញ្ញា ដួង​ ម៉ានិច បានគ្រងរ៉ូបពណ៍សរ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ នរណាឃើញក៏សរសើរថាអ្នកទាំងពីរសក្ដិសមគ្នាដែរ។

គួរបញ្ជាក់ផងដែរថា ថ្មីត្បិតតែកញ្ញា ដួង​ ម៉ានិច និង បុត្រ មានវ័យខុសគ្នាច្រើនបន្ដិចមែន តែមហាជនជាច្រើន តែងតែថាអ្នកទាំងពីសក្ដិសមគ្នា តែទោះបីជាយ៉ាងណាទំនាក់ទំនងនេះមិនទាន់ដឹងច្បាស់ថាជាសង្សារនិងគ្នាពិតប្រាកដឬនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី