តារា​ល្បី​ Park Seo Joon រូប​រាង​កាន់តែស្គម​ខ្លាំងមែនទែន​ ដោយ​បានមិន​បានមូលហេតុទាល់តែសោះ​

កូរ៉េ​ខាង​ត្បូ​ង៖ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​កក្កដាកន្លងទៅ​​ ​អ្នក​គាំ​ទ្រ​ម្នាក់​បាន ​ជួប​ជា​មួយ​តួឯកប្រុស​ក្នុង​រឿង “Saja: The Divine Fury” ក្នុង​សន្និសីទ Jamsil បាន​បង្ហោះ​រូប​របស់​នាង​ ជាមួយ​តារា​ប្រុស​រូប​នេះ​ ខណៈក្នុង​រូប​នោះ ​គេសង្កេត​ឃើញ​ថាតារា​ប្រុស​Park Seojoon  សភាព​ស្គម​ប្លែក​ខុស​ពី​ពេល​ធម្មតា។

ជាក់​ស្តែង​នៅ​ពេលដែល ​អ្នក​គាំ​ទ្រ​បាន​ឃើញ​រូប​នោះ​ ពួក​គេ​បាន​បង្ហាញ ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ដល់​តារា​ប្រុស​រូប​នេះ ហើយ​ពួកគេ​ថែម​ទាំង​បាន ​ចូល​បញ្ចេញ​មិតិ ខាង​ក្រោម​រូប​នោះថា​៖

“ហេតុ​អ្វី​ក៏​គាត់​មើល ​ទៅ​ស្គម​​ខ្លាំង​ម្ល៉េះ?​”

ស្រប​ពេល​ដែល​នារី​ ជាម្ចាស់​រូបបាន​ចូល​ឆ្លើយ​តប​ ទៅ​អ្នក​comment នោះថា៖

“គាត់​បាន​និយាយ​ថា កាល​ពី​ពេល​ថ្មី​នេះ​គាត់​បាន​ស្រក​គី​ឡូ​ខ្លះ”។

គួរ​បញ្ជាក់ផង​ដែរ​ថា ខ្សែ​ភាព​យន្ត​​របស់​Park Seo Joon ដែល​មាន​ចំណង​ជើង​ថា “The Divine Fury” ក៏​បាន​បើក​សម្ពោធ និងបាន​​​ចាក់បញ្ចាំង​ក្នុង ​រោង​ភាព​យន្ត​​នៃ​ ប្រទេស​កូរ៉េ​ ហើយ​ក៏​ត្រៀម​នឹង​មាន ​ចាក់​បញ្ចាំង​ក្នុង​រោង​កុន​ខ្មែរ ក្នុង​​ឆាប់​ៗ​នេះ​ផងដែរ៕