អូហូ! ខួបកំណើត Mint Chalida ឆ្នាំនេះរៀបចំយ៉ាងសប្បាយរីករាយ មិត្តភក្ដិតារាល្បីៗចូលរួមច្រើនណាស់!(មានរូបភាព)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅថ្ងៃទី០៨ ខែសីហានេះ តារាសម្ដែងថៃស្រីរូបស្រស់កញ្ញា Mint Chalida បានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួនឈានចូលអាយុ២៦ឆ្នាំ យ៉ាងអធិកអធមនិងសប្បាយរីករាយខ្លាំងណាស់។

នៅក្នុងកម្មវិធីនោះផងដែរ គេបានឃើញវត្តមានមិត្តភក្ដិរបស់តារាស្រីរូបនេះ ដែលសុទ្ធសឹងតែជាតារាល្បីៗ បាននាំគ្នាមកចូលរួម និងបង្កើតកម្មវិធីសប្បាយៗធ្វើឲ្យ Mint រំភើបចិត្តខ្លាំងតែម្ដង។

លើសពីនេះទៅទៀត នៅថ្ងៃកំណើតរបស់ Mint ឆ្នាំនេះក៏មានបណ្ដាអ្នកគាំទ្រនាំគ្នា បញ្ចេញសារជូនពរដល់នាងជាច្រើនផងដែរ៕ តោះ! ចង់ដឹងថាតារាណាទៅចូលរួមកម្មវិធីខួបកំណើត Mint ខ្លះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី