ហេតុតែចង់បានកូនពេក! Dj Push ដល់ថ្នាក់សុំឲ្យភរិយាខ្លួនធ្វើរឿងមួយនេះទៀត!

ពិតណាស់បើគិតមកដល់ពេលនេះ តារាសម្ដែងថៃប្រុសលោក Dj Push និងអ្នកនាង Jui បានរៀបការសាងជីវិតគ្រួសារនឹងគ្នា រយៈពេលជាង៨ខែហើយ តែកន្លងមកគេពុំទាន់បានដំណឹងល្អពីគូស្វាមីភរិយាមួយគូនេះទាល់តែសោះ ខណៈគូគេដទៃគេមានដំណឹងល្អបណ្ដើរៗអស់ទៅហើយ។

យ៉ាងណាមិញតាមការបង្ហើបរបស់គូស្វាមីភរិយាមួយគូនេះ អ្នកទាំងពីរមិនមែនមិនចង់បានកូននោះទេ ដោយកន្លងមកអ្នកទាំងពីរបានខិតខំគ្រប់វិធីសាស្រ្ត តែនៅមិនទាន់បានទទួលលទ្ធផល ឫដំណឹងអ្វីទាល់តែសោះ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះផងដែរ Dj Push បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែតថា​ សព្វថ្ងៃនេះលោកក៏ចង់បានកូនដូចជាគេផងដែរ រហូតដល់ពេលនេះលោកបានសុំភរិយា ឲ្យផ្អាកទទួលការងារសិល្បៈមួយរយៈ ព្រោះថាវ័យនាងក៏ច្រើនហើយដែរ ប្រសិនបើនៅតែខំធ្វើការហួសកម្លាំង នៅថ្ងៃមុខនាងនឹងមិនអាចមានកូនក៏ថាបាន។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបាននាំគ្នាសម្ដែងការរំភើប ព្រោះឃើញ Dj Push យកចិត្តទុកដាក់និងភរិយាចង់បានកូនខ្លាំងបែបនេះ ហើយគ្រប់គ្នាក៏ជូនពរលោកទទួលបានដំណឹងល្អពីភរិយាឆាប់ៗនេះផងដែរ៕

អត្ថបទដោយ៖សុីវលី