ផ្អែមល្ហែមណាស់! Namtarn និងមិត្តប្រុសស្រលាញ់គ្នា៧ឆ្នាំហើយជីវិតគូនៅតែបែបនេះ!

9,858

បើគិតមកទល់ពេលនេះ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា Namtarn Pichukkana មានទំនាក់ទំនងស្នេហាជាមួយនិិងលោក Pai Partith រយៈពេល៧ឆ្នាំហើយ។

ជាក់ស្ដែងបើយើងក្រឡេកមកមើលជីវិតស្នេហារយៈពេលច្រើនឆ្នាំ នាបច្ចុប្បន្ននេះវិញ ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរគឺនៅតែផ្អែមល្ហែមខ្លាំងដដែល អ្វីដែលពិសេសនោះគឺអ្នកទាំងពីរនៅតែមានដំណើរកំសាន្តជាមួយនិងគ្នាជារឿយៗ ទោះបីជាពេលខ្លះអ្នកទាំងពីររវល់ ក៏នៅតែឆ្លៀតពេលបង្កើតភាពស្និតស្នាលនិងគ្នាដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Namtarn បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែត ទាក់ទងនិងគម្រោងដែលនាងត្រៀមសម្រាប់ថ្ងៃកំណើតរបស់ខ្លួន នៅថ្ងៃទី៣០ ខែសីហាខាងមុខនេះ។

ក្នុងនោះ Namtarn បាននិយាយថា «ឆ្នាំនេះខ្ញុំមានគម្រោងទៅប្រទេស New Zealand តែមិនបានតាំងចិត្តទៅឆ្លងថ្ងៃកំណើតនៅទីនោះទេ គ្រាន់តែទៅដើរលេងធម្មតាតែប៉ុណ្ណោះ ហើយលើកនេះបង Pai ក៏ទៅជាមួយខ្ញុំដែរ»។

Loading...

គួរបញ្ជាក់ផងដែរថា ទោះបីជាគូស្នេហ៍មួយគូនេះមានទំនាក់ទំនងគ្នាជាច្រើនឆ្នាំក៏ដោយ តែផ្អែមល្ហែមគឺនៅតែមានដូចមុនដដែល តែយ៉ាងណាមិញអ្នកគាំទ្រក៏ចង់បានដំណឹងល្អពីអ្នកទាំងពីរឆាប់ៗនេះដែរ៕

អត្ថបទដោយ៖សុីវលី

Loading...
TodaySharing News

FREE
VIEW