ធានាថាមើលមិនស្គាល់! Gubgib​​​ តែងខ្លួនស៊ិចស៊ីបែបនារីលោកខាងលិចប្លែកភ្នែកខ្លាំងណាស់!(មានរូបភាព)

តារាសម្ដែងថៃស្រី Gubgib ត្រូវបានមហាជនជាច្រើនស្គាល់នាងថាជាតារាស្រីម្នាក់ដែល និយមតុបតែងខ្លួនប្លែកៗ និង Cute Cute ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែលបានឃើញនាងបង្ហោះរូបភាពពីរ បីសន្លឹក ជាមួយនិងការតុបតែងខ្លួនស៊ិចស៊ីបែបនារីលោកខាងលិច ទាំងការផាត់មុខ និងស្ទាយ៍សក់ មើលទៅពិតជាប្លែកខ្លាំងណាស់ បើមិនប្រាប់មិនដឹងថាជា Gubgib នោះទេ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែល Gubgib តុបតែងខ្លួនបែបនេះ គឺដើម្បីផ្សាយឲ្យផលិតផលក្រែមលាបមាត់ម៉ាកល្បីមួយ ពិតជាប្លែកភ្នែកខ្លាំងណាស់៕ តោះ!​ ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថ​បទដោយ៖សីុវលី