មិននឹកស្មានសោះ! James Ma មុននឹងមានសង្សារត្រូវឆ្លងកាត់តារាស្រីល្បីឈ្មោះ៣រូបនេះសិន!(មានវីដេអូ)

27,622

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក James Ma ចូលប្រឡូកក្នុងវិស័យសិល្បៈមក អស់រយៈពេលជាច្រើនឆ្នាំហើយ លោកមិនដែលបង្ហោះមុខគូស្នេហ៍ ឬក៏មនុស្សដែលខ្លួនឯងស្រលាញ់នោះទេ ពោលគឺនៅ Single រហូតតែម្ដង។

យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ មហាជនបានដឹងរឿងដ៏ភ្ញាក់ផ្អើលមួយ នៅពេលដែលតារាប្រុសរូបនេះ បានចូលរួមក្នុងកម្មវិធីជជែកកម្សាន្តមួយ និងត្រូវបានគេសួរទាក់ទងនិងប្រភេទមនុស្សស្រីដែល James Ma ស្រលាញ់ ស្រាប់តែពេលនេះ តារាស្រី Yaya Urassaya ដែលជាមិត្តភក្ដិសំណព្វបានឆ្លើយជំនួសថា «James Ma ស្រលាញ់មនុស្សស្រីដែលមានអត្តចរិកទន់ភ្លន់ ផ្អែមល្ហែម» ហើយភ្លាមៗនោះ James Ma ក៏យល់ស្របជាមួយនឹងសម្ដីរបស់ Yayaដែរ។

លើសពីនេះទៅទៀត James Ma បាននិយាយបន្ថែមទៀតថា មិនមែនជារឿងងាយស្រួលនោះទេ មុននឹងលោកអាចមានសង្សារបាន ទាល់តែទទួលបានការអនុញ្ញាតពីនារីទាំង៣អ្នកនេះជាមុនសិន គឺ Yaya, Kimberly និង Margie ដែលអ្នកទាំងបីគឺជាមិត្តភក្ដិស្រីជិតដិតនិងលោកខ្លាំងបំផុត ដែលតែងតែពិនិត្យមើលគ្រប់នារី ប្រសិនបើពួកគេពេញចិត្តហើយទើបអនុញ្ញាត្តិឲ្យ James Ma សេពគប់ជាមួយ។

ក្រោយពេលលឺបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍រំភើបចិត្ត ព្រោះឃើញ Yaya, Kimberly និង Margie ស្រលាញ់យកចិត្តទុកដាក់និង James Ma ខ្លាំងបែបនេះ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

អត្ថបទដោយ៖សុីវលី

Loading...