កប់! តារាថៃ Dome Pakornlam គ្រាន់តែភ្ជាប់ពាក្យជូនកាដូរថយន្តស៊េរីទំនើបទៅគូស្នេហ៍១គ្រឿង!(មានរូបភាព)

ជារឿងមួយគួរឲ្យអបអរសាទរខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Dome Pakornlam បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនិងកញ្ញា Metal Sukkhao ដោយបានវត្តមានភ្ញៀវកិត្តិយសទៅចូលរួមយ៉ាងអធិកអធមទៀតផង។

តែអ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងគឺ នៅថ្ងៃជ័យនោះលោក Dome បានជូនកាដូរថយន្តស៊េរី ទំនើបថ្មីសន្លាង តម្លៃថ្លៃមិនធម្មតាមួយគ្រឿងដល់អនាគតភរិយា ធ្វើឲ្យមហាជនជាច្រើនឃើញហើយរំភើបចិត្តជំនួស Metal គ្រប់គ្នាតែម្ដង។

គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីភ្ជាប់ពាក្យនេះ គេក៏បានឃើញលោក Dome ​និងគូដណ្ដឹង បានតុបតែងខ្លួនក្នុងឈុតប្រពៃណី មើលទៅពិតជាស្រស់ស្អាតនិងគួរឲ្យសរសើរខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី