មិនធម្មតាមែន ! ធ្វើ​របស់ ដេននី ក្វាន់​ ធ្វើ​ពីឈឺប្រណិត​តម្លៃរាប់ម៉ឺនដុល្លារ​ ពិត​ជាស្កឹមស្កៃមិនធម្មតាមែន

ភ្នំពេញ ៖ ជីវិតហាយសូររបស់តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាពកញ្ញា ដេននី ក្វាន់ តែងតែធ្វើឲ្យមហាជនជាច្រើនសរសើរដល់នាងគ្រប់គ្នា ក្រោយការខិតខំប្រឹងប្រែងរបស់នាងទាំងយប់ទាំងថ្ងៃ ធ្វើការ រកស៊ី រហូតប្រែខ្លួនឯងមកជាមានជីវិតដ៏ល្អ ដែលអ្នកគាំទ្រចង់បាន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើនក៏បានសរសើរ និងភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញរូបរាងផ្ទះថ្មីរបស់នាង ដេលបានធ្វើការសាងសាងឡើង ពីឈើប្រណីតសុទ្ធ ដែលការចំណាយមិនតិចនោះទេ ព្រោះទាំងទីធ្លា ការរចនាចេញមកពិតជាស្អាតខ្លាំងគួរឲ្យចង់រស់នៅតែម្តង។

ទោះបីជាមិនទាន់ធ្វើរួច១០០ភាគរយយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាផ្ទះមួយនេះ ក្នុងចំណោមផ្ទះថ្លៃៗរបស់នាងជាច្រើនរបស់នាង ពិតជាស្អាត និងប្លែកខ្លាំង រីឯការចំណាយវិញក៏មិនចេញតិចនោះដែល ព្រោះថានាងបានធ្វើឡើងជាមួយនឹងឈើល្អៗទាំងអស់។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ជាមួយនឹងការខិតខំរបស់នាង ដែលបានប្រែក្លាយខ្លួនជាអ្នកមាន ហាយសូរ មានផ្ទះធំៗគ្រប់កន្លែង បូករួមនឹងសម្ភារៈប្រើប្រាស់សុទ្ធតែស្អាតៗ និងថ្លៃៗ៕