ភ្ញាក់ផ្អើល! តារាថៃប្រុសល្បីឈ្មោះ Nichkhun ប្ដូរស្ទាយ៍តែងខ្លួនមើលទៅចាស់រហូតអ្នកគាំទ្រហៅអ៊ុំ!

1,372

ពិតណាស់ចាប់ពេលជោគជ័យក្នុងការសម្ដែងរឿង «បងប្រុសកំពូលកូរ» ជាមួយនិងកញ្ញា Yaya Urassaya និងលោក Sunny Suwanmethanont មកតារាសម្ដែងសញ្ជាតិ និងជាសមាជិកក្រុមតារាចម្រៀងកូរ៉េល្បីឈ្មោះ 2PM កាន់តែទទួលបានការគាំទ្រខ្លាំង ទាំងក្នុងនិងក្រៅប្រទេស។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Nichkhun បានទទួលថតខ្សែភាពយន្តមួយរឿងទៀត ដែលជាប្រភេទរឿងខ្មោច បែបភ័យរន្ធត់។ ហើយជាមួយគ្នានេះផងដែរ ក្រុមការងារបានតម្រូវឲ្យលោក ផ្លាស់ប្តូរស្ទាយ៍លេងខ្លួនទៅជាមនុស្សដែលមានវ័យចំណាស់ជាងមុន ដើម្បីឲ្យស៊ីនឹងសាច់រឿង ធ្វើឲ្យមហាជនឃើញហើយភ្ញាក់ផ្អើលខ្លាំងណាស់។

លើសពីនេះទៅទៀត ក្រោយអ្នកគាំទ្រជាច្រើនបានឃើញបែបនេះភ្លាម គ្រប់គ្នាក៏បាននាំគ្នាហៅលោកថា អ៊ុំ Nichkhun ព្រោះថាមើលទៅពិតជាចាស់ជាងមុនច្រើនមែន៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ការតុបតែងខ្លួនរបស់ Nichkhun កាលពីមុន

អត្ថបទដោយ៖សុីវលី

Loading...