ជាការពិតណាស់នៅថ្ងៃទី១២ ខែសីហា ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេសថៃ បានប្រារព្ធពិធីរំលឹកគុណដល់អ្នកម្ដាយ ហើយក្នុងនោះគេក៏សង្កេតឃើញតារាល្បីៗជាច្រើនបាននាំគ្នា បង្ហាញក្ដីស្រលាញ់ជាមួយម្ដាយ និងជូនកាដូមានតម្លៃៗជាច្រើនទៀតផង។
ក្នុងនោះផងដែរតារាសម្ដែងស្រីល្បីឈ្មោះកញ្ញា Bella Ranee បានជូនជាប្រាក់សុទ្ធរហូតដល់ទៅជាង២លានបាត ដល់ម្ដាយជាទីស្រលាញ់នាង ដើម្បីឲ្យគាត់យកទៅចំណាយលើអ្វីដែលគាត់ចង់បាន។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាស្រីកញ្ញា Bella ធ្វើរឿងពិសេសសំរាប់ម្ដាយ ព្រោះកន្លងមកនាងតែងតែជូនកាដូគ្រប់កម្មវិធីសំរាប់ម្ដាយ ពិតជាកូនល្អ និងគួរឲ្យសរសើរខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី