មិននឹកស្មានសោះ! Dj Push ហៅភរិយាថា «ម៉ែ» ក្រោយពេលរៀបការរួច ព្រោះហេតុផល…………..!

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ កាលពីទិវាគុណម្តាយកន្លងទៅថ្មីៗនេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Dj Push Puttuchai បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយនិងភរិយាអ្នកនាង Jooy Warattaya ព្រមទាំងសរសេរ Caption ថា៖ «ថ្ងៃស្អែកគឺជាទិវាគុណម្តាយហើយ ចឹងហើយខ្ញុំត្រូវតែនាំអ្នកម៉ាក់របស់ខ្ញុំមកពេលល្ងាច»។

ក្រោយពេលលឺ Dj Push ហៅភរិយាខ្លួនថា «អ្នកម៉ាក់» បែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាចាប់អារម្មណ៍ និងសង្ស័យថាអ្នកទាំងពីមានដំណឹងល្អក្លាយជាបា៉ម៉ាក់គេទៀតផង។

តែយ៉ាងណាមិញ ស្រាប់តែពេលនេះ Dj Push បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែត ដោយបកស្រាយរឿងនេះថា «ខ្ញុំចូលចិត្តហៅ Jooy ថាម៉ាក់បែបនេះ ពីព្រោះជាធម្មតា Jooy គឺពិតជាដូចជាអ្នកម៉ាក់ម្នាក់ខ្លាំងណាស់ នាងពូកែរៀបចំចាត់ចែងរឿងគ្រប់សព្វបែបយ៉ាងបានយ៉ាងល្អ។»។

ពិតណាស់ក្រោយពេលលឺពាក្យបែបនេះ មហាជនជាច្រើនកាន់តែរំភើប ព្រោះឃើញប្ដីប្រពន្ធមួយគូនេះ ស្រលាញ់និងយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងបែបនេះ ទោះបីជាបច្ចុប្បន្នអ្នកទាំងពីរមិនទាន់មានដំណឹងល្អក៏ដោយ៕

អត្ថបទដោយ៖សុីវលី