អបអរសាទរ! មុននេះបន្ដិចតារាថៃ Lydia សម្រាលកូនទី២ហើយ មុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់!(មានរូបភាព)

ពិតជាអបអរសាទរខ្លាំងណាស់ ដែលនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ តារាថៃអ្នកនាង Lydia Sarunrat សម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ ហើយក៏ជាកូនទី២របស់អ្នកនាង ដោយសុវត្ថិភាពផងដែរ។

ក្នុងនោះផងដែរ កូនស្រីរបស់អ្នកនាង​ ដែលទើបតែសម្រាកនេះ មានឈ្មោះថា Demi Deane មានមុខមាត់ពិតជា Cuye និងគួរឲ្យស្រលាញ់ខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃសម្រាក គេបានឃើញក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិតារាស្រីរូបនេះជាច្រើនបានទៅចូលរួម លើកទឹកចិត្ត និងអបអរសាទរដែលតារាស្រីរូបនេះទទួលបានសមាជិកគ្រួសារថ្មីម្នាក់ទៀត៕ តោះ! ទៅទស្សនារូបភាពខាងាក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី