អីយ៉ា! ទីបំផុត ស៊ឹម សូលីកា និង អេង ឬទ្ធី សម្រេចចិត្តចូលរោងការហើយចំថ្ងៃពិសេសតែម្ដង!

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលទីបំផុតពិធីករនិងពិធីការិនីជើងចាស់លោក អេង ឬទ្ធី និងអ្នកនាង សឹុម សូលីកា បានសម្រេចចិត្តចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះហើយ ក្រោយពេលដែលអ្នកទាំងពីរបានរួមរស់នៅជាមួយនិងគ្នាជាច្រើនឆ្នាំមក។

ក្នុងនោះផងដែរ តាមការបញ្ជាក់ពីអ្នកនាង សុឹម សូលីកា នៅក្នុងបណ្ដាញសង្គម អ្នកនាងនឹងត្រូវចូលរោងការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលជាថ្ងៃពិសេសខ្លាំងតែម្ដង។

លើសពីនេះទៅទៀតអ្នកនាង ក៏បានបង្ហោះរូបភាពរ៉ូបអាពាហ៍ពិពាហ៍ពណ៍សរបស់ខ្លួនយ៉ាងស្រស់ស្អាត ធ្វើឲ្យមហាជនជាច្រើនឃើញហើយរំភើបចិត្ត និងអបអរសាទរដល់តារាស្រីរូបនេះគ្រប់ៗគ្នា ហើយថែមទាំងចង់ឃើញអ្នកគ្រង់ឈុតនេះថែមទៀតផង៕

អត្ថបទដោយ៖សុីវលី